ព័ត៌មានទាន់ហេតុការណ៍៖

ទៅញ៉ែស្រីប៉ះចំប្អូនប្រុសគេកាច ចាប់វាយទាត់ធាក់ប៊ិះអាយុខ្លី

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា ខណៈ​​ចេញពីញាំការស្រវឹងដូចគ្នា ឃើញជនរងគ្រោះ តាមញ៉ែបងស្រី របស់ខ្លួន ក៏មានគំនិតខឹង ក៏ស្ទុះទៅចាប់វ៉ៃ ទាត់ធាក់ បណ្តាលឱ្យរបួសធ្ងន់ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ហេតុការណ៍បង្កអំពើហិង្សាដោយចេតនានោះ បានកើតឡើងនៅចំណុចវាលស្រែ ខាងលិចភូមិជ័យបូរ ចម្ងាយ១៧០ម៉ែត្រ ក្បែរប្រឡាយទឹក 
ក្នុងភូមិជ័យបូរ ឃុំពង្រក្រោម ស្រុកជីក្រែង
 ខេត្តសៀមរាប កាលពីម៉ោង ១៤ និង ៣០នាទី រសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ។

លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន
ព្រហ្មទណ្ឌ នៃស្នងការនគរ​បាលខេត្ត បានប្រាប់នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៨នេះថា ក្រោយពីទទួលពត័មាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាតខ្លួនជនសង្ស័យឈ្មោះ 
ហួត គឹមហ៊រ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិ
កើតហេតុខាងលើ(ពីបទហិង្សាដោយចេត​នា​ មានស្ថាន
ទម្ងន់ទោស)បានវាយនិងដៃ ទាត់ធាក់ 
តន្ត្រំ និងជើង ទៅលើជនរងគ្រោះ ឈ្មោះ ពៀត 
ជន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំ
ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឱ្យរបួសធ្ងន់ រហូតសន្លប់
បាត់ស្មារតី ខណ:ពេលដែល ជនរងគ្រោះចេញ
ពីស៊ីការ ហើយមាន លក្ខណ:ស្រវឹងស្រាផង ពេលនេះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់
នៅពេទ្យបង្អែកសូទ្រ​និគម ដោយសារស្ថានភាពធ្ងន់ធរ ក៏បញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាន់។ក្រោយពេលសមត្ថកិច្ចឃាត់ខ្លន ជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តពិតប្រាកដ មែន ដោយ
សារជនរងគ្រោះ ចេះតែមកទំនាក់ទំនង ស្នេហា
ជាមួយបងស្រីរបស់ខ្លួន ​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

 


ចែករំលែក៖