ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីពុំ ទីនី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ដិតប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនដល់ប្រជាជនក្រីក្រ២៤៧នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកស្រីពុំ ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ដិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, អមដំណើរដោយលោកម៉ុម សារឿន អភិបាលខេត្ត រួមនឹងមន្ត្រីមន្ទីជំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ចើញចុះសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនចាស់ជរា ក្រីក្រទីទាល់ ស្ត្រីមេម៉ាយ ចំនួន២៤៧នាក់ ក្នុងសង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។

លោកស្រីបានមានមតិសំណេះសំណាល ផ្តាំផ្ញើ និងសួរសុខទុក្ខ ដល់បងប្អូនទាំង២៤៧គ្រួសារ ត្រូវចេះស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ ចេះស្រលាញ់សុខភាព និងកុំភ្លេចអញ្ចើញទៅបោះឆ្នោតទាំងអស់គ្នានៅខែកក្តដាខាងមុខនេះកុំខាន បោះជូនគណៈបក្សប្រជាជនកម្ពុជា មានសម្តេច ទើបមានសន្តិភាព មានសម្តេច ទើបមានការអភិឌ្ឍ មានផ្លូវផ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ។

ជាចុងបញ្ចប់លោកស្រី បានចែកជូននូវអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជនក្រីក្រ ទាំង២៤៧នាក់ ម្នាក់ៗ ទទួលបានក្រមាមួយ សារុងមួយ មុងមួយ ភួយមួយ ត្រីខមួយយួរ មីមួយកេះ និងអង្គរមួយប៉េ ៣០គីឡូក្រាម ផងដែរ ៕ មាស សុផាត


ចែករំលែក៖