ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង បានចុះសំណេះសំណាល សួរសុខទុក្ខ មេគ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន២៥៤គ្រួសារ នៅក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក យូ ប៊ុន្នី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងស្វាយរៀង លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងគណកម្មាធិការគណបក្សសង្កាត់ស្វាយរៀង។
បន្ទាប់ពីលោក ឃ្លាំង ពុត ប្រធានសាខាបក្សភូមិវាលយន្ត បានធ្វើរបាយការណ៍សង្ខេប អំពីសភាពការណ៍នយោបាយនៅក្នុងភូមិ និងការធ្វើបច្ចុប្បន្នភាពគ្រួសារបក្សរួចមក
លោក កែរ រដ្ឋា បានលើកឡើង អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន អំពីអំពើក្បត់ជាតិរបស់ កឹម សុខា និង សម រង្ស៊ី ដែលឃុបឃិតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស និងការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ។
ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមិទ្ធិផលសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ។
លោក បានបញ្ជាក់ទៀតថា ៖ ក្រោមការដឹកនាំរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងឯកឧត្តមម៉ែន វិបុល ប្រធានគណបក្សខេត្ត ធ្វើឱ្យខេត្តស្វាយរៀងបានកែប្រែមុខមាត់ និងរីកចម្រើនហួសពីការស្មាន ។
លោក កែរ រដ្ឋា បានបន្ថែមទៀតថា ៖ ឯកឧត្តម ឌី វិជ្ជា ដែលជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងជាមួយឯកឧត្តមអភិបាលខេត្ត ប្រែក្លាយទីក្រុងស្វាយរៀងជាទីក្រុងស្អាត ទទួលបានរំដួល ២ទង ក្នុងឆ្នាំនេះ និងបានរៀបចំសង្រ្កាន្តស្វាយរៀងយ៉ាងអធិកអាធម ដែលមានប្រជាពលរដ្ឋជាងពីរមឺននាក់ចូលរួមកំសាន្តសប្បាយ ។
លោក កែរ រដ្ឋា ស្នើសុំឲ្យសមាជិកទាំងអស់បន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានអសន:ច្រើនលើសលុបក្នុងរដ្ឋសភា ។
ក្នុងឪកាសនោះលោក ជុក មុន្នីបានមានប្រសាសន៏ថា ប្រទេសមានសុខសន្តិភាពសុវត្ថិភាព និងការអភិវឌ្ឍន៍ គឺដោយសារគណបក្សប្រជាជនកម្ពុជា ។ សង្រ្កាន្តស្វាយរៀង ធ្វើដំបូងគេបន្ទាប់ពីអង្គរសង្រ្គាន្តនៅសៀមរាប ឆ្នាំនេះ ស្វាយរៀងធ្វើបានល្អ មានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ។
លោក បានកោតសរសើដល់សាខាបក្សភូមិទាំងអស់ដែលបានចងក្រងនូវសៀវភៅក្រុមបក្ស និងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
លោកបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨ នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើងមិនតែប៉ុណ្ណោះទទួលបាននូវសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ទាំងកម្មករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន។
ជាចុងក្រោយ គណៈអធិបតីបានជូនវត្ថុអនុស្សាវរីយ៍នូវសារុងម្នាក់មួយ ដែលជាអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនជូនដល់ សមាជិកសមាជិការបក្ស២៥៤នាក់យ៉ាងភាពស្និតស្នាលផងដែរ៕ យឹម សុថាន