ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៏ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឆែកឆេរទីតាំងប្រព្រឹត្តបទល្មើសល្បែងអនឡាញ និងចាប់ជំរិតទារប្រាក់តាមប្រពន្ធ័អិនធឺណេត (VOIP)ដោយខុសច្បាប់ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានធ្វើឡើងនៅទីតាំងខណ្ឌទួលគោក ឃាត់បានជនជាតិចិនចំនួន 70នាក់ស្រី04នាក់ និងទីតាំងនៅខណ្ឌសែនសុខចំនួន49នាក់ស្រី15នាក់ ។
សមត្ថកិច្ចអះអាងថា ក្រុមជនជាតិចិនទាំង119នាក់ខាងលើ ពេលត្រួតពិនិត្យមិនមានលិខិតឆ្លងដែនជាប់ខ្លួនទេ ត្រូវបានឃាត់នាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីសាកសួរតាមនីតិវិធី៕ ស តារា