ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់និង២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់និង២នាក់រងរបួស ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២០និង៥០នាទី ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅ លើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុច ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយ ជនរងគ្រោះឈ្មោះលិត ឡុំ ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម បានបើក ម៉ូតូធុនC125 ពណ៌ក្រហម សេរី២០០៤ ពាក់ស្លាកលេខ សៀមរាប 1E.1256 បើកបុកម៉ូតូ ធុន C125 ពណ័ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខកំពត1D.7644។ ចំណែកខាងម៉ូតូ ម្ខាងទៀត អ្នកបើកម៉ូតូ ឈ្មោះម៉ម មុន្នីរត្ន ភេទប្រុសអាយុ១៦ឆ្នាំ (រងរបួសធ្ងន់) អ្នករួមដំណើរ ឈ្មោះប្រាក់ ហល់ ភេទប្រុស អាយុ១៦ឆ្នាំ( របួសធ្ងន់ )ទាំង២នាក់រស់នៅភូមិដំដែកលើ ឃុំដំដែករ ស្រុកសូទ្រនិគម ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និង ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូ រក្សាទុកកន្លែងអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖