លោក មូន ជេអីុន មានបំណងប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងតាំងពី៩ឆ្នាំមុន មកម៉្លេះ ហើយលោកជាបុគ្គល ដែលគាំទ្រ ដើរតាមគន្លង របស់អតីតប្រធា នាធិបតី Kim Dae Jung ដែលជាអ្នក ទទួលបានពានរង្វាន់ណូបែលសន្តិភាព ។ ចំណុចទាំងនោះហើយ បានជំរុញឲ្យ លោក មូនជេអីុន ខិតខំស្វែងរកសន្តិភាពជាមួយ កូរ៉េខាងជើង ។ អតីតប្រធានាធិបតី Kim Dae Jung គឺជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។
ប្រធានាធិបតី មូន ជេអុីន បានប្រកាស ថា យើងគួរតែរក្សានូវគោលនយោបាយ ផ្សះផ្សារបស់អតីតប្រធានាធិបតី បើទោះបី អាមេរិក ចង់ប្រើកម្លាំងយោធាទៅលើកូរ៉េខាងជើងក្តី។ លោកមូន ធ្លាប់បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុនពេលបោះឆ្នោតនាខែឧសភាឆ្នាំ២០១៧ថា លោកនឹងខិតខំផ្សះផ្សាទំនាក់ទំនងកូរ៉េទាំងពីរ។
ក្រោយរយៈពេល ១ឆ្នាំ ធ្វើជាប្រធានា ធិបតី លោក មូន បានធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េមានការផ្លាស់ប្តូរទាំងស្រុង ដោយបានរៀបចំឲ្យមានជំនួប ពិភាក្សា ជាន់ខ្ពស់ រវាងកូរ៉េខាងជើង នឹងអាមេរិក ក៏ដូចជាជំនួបរវាងលោកគីម ជុងអ៊ុន នឹង លោកមូន ជេអីុន ។
អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ លោកមូន ជេអុីនបាន ធ្វើឲ្យមេដឹកនាំកូរ៉េ ខាងជើង មានទំនុកចិត្ត ហើយធ្វើដំណើរ ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ជាលើក ដំបូង។ជំនួបពិភាក្សារវាង មេដឹកនាំកូរ៉េ ទាំងពីរ គឺជាការបញ្ចប់នៃសង្គ្រាមឧបទ្វីប ដែលបានអូសបន្លាយរយៈពេល ជាង ៦៨ឆ្នាំកន្លងមក ។ជំនួបពិភាក្សានា ពេលខាងមុខ គឺមានជាងពេលណាទាំង អស់ ដោយសារតែ លោក គីម ជុងអ៊ុន ទទួលបានជោគជ័យនៅក្នុងការផលិត មីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូវាយ ប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។
លោកមូន បានប្រើប្រាស់ ការប្រកួត កីឡាអូឡាំពិក រដូវរងា ជាចំណុចចាប់ផ្តើម ផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយ អ្វីដែលលោករំពឹងទុកនោះ គឺទទួលបាន ជោគជ័យស្ទើរតែទាំងស្រុង ។
កូរ៉េខាងជើងយល់ព្រម ឲ្យអង្គការ IAEA ត្រួតពិនិត្យលើការសន្យាបញ្ចប់កម្មវិធី បរមាណូរបស់ខ្លួនដោយមិនចាំបាច់ទាមទារឲ្យមានការបញ្ជូនក្រុមអង្កេតការណ៍ របស់អង្គការ ត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិ IAEA ទៅកាន់កូរ៉េខាងជើង ដើម្បីធ្វើឲ្យមានការជឿជាក់នោះឡើយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន បញ្ជាក់ដោយខ្លួនឯងថា បើមិនជឿបញ្ជូន ក្រុម សង្កេតការណ៍ IAEA ទៅត្រួតពិនិត្យ ចុះ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុន ត្រូវបានគេដឹងថា បានបញ្ជូនលិខិត ទៅកាន់រដ្ឋាភិបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយក្នុងនោះ ទីក្រុងព្យុង យ៉ាងបញ្ជាក់ថា នឹងបោះបង់កម្មវិធីបរមាណូ ដោយឲ្យមានការតាមដានត្រួតពិនិត្យត្រឹមត្រូវ មិនមែនជាការបំភ័ន្តភ្នែកនោះឡើយ។
លោកគីម ជុងអ៊ុនបានបញ្ជាក់ថា រដ្ឋាភិបាល កូរ៉េខាងជើង នឹងបញ្ចប់សកម្ម ភាពបិទទ្វារ ទីតាំងបរមាណូ នៅតំបន់ Punggye-re នៅចុងសប្តាហ៍នេះ។ មិន តែប៉ុណ្ណោះកូរ៉េខាងជើង អនុញ្ញាតឲ្យ មានការត្រួតពិនិត្យ មុនពេល ជំនួបកំពូល រវាងលោកត្រាំ នឹងលោកគីម ជុងអ៊ុន ដើម្បីធ្វើឲ្យកិច្ចពិភាក្សា ប្រព្រឹត្តទៅដោយ រលូន។
អតីត ប្រធាន ចារកិច្ច CIA និងជារដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានទៅកាន់កូរ៉េខាងជើង ដោយ ស្ងាត់ៗជួបពិភាក្សាជាមួយ លោកគីម ជុង អ៊ុន ដើម្បីរៀបចំនូវជំនួប កំពូលរវាង មេដឹកនាំទាំងពីរ។ ក្នុងនាមជាតំណាង ប្រធានាធិបតីត្រាំ លោកMike Pompeo បានស្នើដល់កូរ៉េខាងជើង អនុញ្ញាតឲ្យមានការត្រួតពិនិត្យទៅលើការសម្រេចបោះបង់កម្មវិធីបរមាណូ ។
កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា កូរ៉េខាងជើង នឹងត្រូវបោះបង់កម្មវិធីបរមាណូទាំងស្រុង ដើម្បីដោះដូរនូវការលុបទណ្ឌកម្ម សេដ្ឋ កិច្ចទៅលើប្រទេសនេះ។ ទាំងនោះជា គោលដៅរបស់អាមេរិក ក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មាន បរមាណូ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី អ្នកនាំពាក្យសេតវិមាន បញ្ជាក់ថា ប្រធា នាធិបតីដូណាល់ ត្រាំនឹង លុបចោលទណ្ឌ កម្ម សេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ជាបន្ត បន្ទាប់ នៅពេលដែលកូរ៉េខាងជើង ព្រម បោះបង់កម្មវិធីបរមាណូ។
មន្ត្រីអាមេរិក បានបញ្ជាក់ថា « ប្រធានា ធិបតីអាមេរិក នឹងមិនបន្ធូរបន្ថយ លុប ចោលទណ្ឌកម្មនោះឡើយ ប្រសិនបើ កូរ៉េ ខាងជើង មិនព្រមបោះបង់កម្មវិធីបរមាណូ នោះ។
កន្លងមក មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស ថា នឹងផ្អាករាល់សកម្មភាពសាកល្បងបរមាណូនិងមីស៊ីល ដោយ ផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច វិញម្តង។
ពាក់ព័ន្ធនឹងស្ថានភាព នៅកូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពី ថ្ងៃទី ២៣ខែមេសា បានប្រកាស ផ្អាក រាល់សកម្មភាព ដែលអាចធ្វើឲ្យទំនាក់ ទំនង ប្រទេសទាំងពីរ មានភាពតានតឹង ដាក់គ្នា នៅក្នុងនោះមានការផ្អាក បំពង សំឡេងឃោសនានៅតាមព្រំដែន កូរ៉េទាំង ពីរ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា នៅថ្ងៃទី ២៣ខែមេសា កូរ៉េខាងត្បូង ផ្អាក រាល់កម្មវិធីផ្សព្វផ្សាយ ឃោសនា នៅតាមព្រំដែនជាប់កូរ៉េខាង ជើង ។ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ការផ្អាកការផ្សព្វផ្សាយឃោសនាបំពងសំឡេងគឺក្នុងគោលដៅ កាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ បង្កើតបរិយាកាសល្អដល់កិច្ចពិភាក្សា ដើម្បីសន្តិភាព រវាងមេដឹកនាំប្រទេស ទាំងពីរ នាថ្ងៃទី២៧ខែមេសា នៅ តំបន់ Panmunjom ។
សកម្មភាពខាងលើកើតឡើងក្រោយពេលទីក្រុងព្យុងយ៉ាង បានប្រកាស ផ្អាករាល់សកម្មភាព សាកល្បងគ្រាប់បែក បរមាណូ និងកាំជ្រួចមីស៊ីលក៏ដូចជាបិទទីតាំងសាកល្បងបរមាណូ នៅតំបន់ Punggye -ri ។
កាលពីថ្ងៃទី២២ខែមេសា អ្នកនាំពាក្យ វិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Young Chan បានប្រកាសថា ទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង នឹងជួប ពិភាក្សា ថ្នាក់មន្ត្រីឯកទេសដើម្បីពិភាក្សាពីសន្តិសុខ ការបរទេស និង ប្រព័ន្ធផ្សព្វ ផ្សាយ សម្រាប់កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រនាពេលខាងមុខ៕ ម៉ែវ សាធី