ខេត្តស្វាយរៀង៖ រថយន្តបាឡែនមួយគ្រឿង ខណៈដែលម្ចាស់ត្រឡប់មកពីដកលុយទូATM ហើយប់បើកចេញមិនមើលឆ្វេងស្ដាំត្រូវម៉ូតូហុងដាមកពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកប៉ះពេញទំហឹងកាលពីវេលាម៉ោង១២ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ងរបួសស្រាល ចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង។
យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានចេញពីដកលុយATM នៅទល់មុខសណ្ឋាគារទន្លេវៃគោ ចូលក្នុងរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AB៨៣៤៣ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ មិនមើលក្រោយ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១H៣៤៣៨ ជិះដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណដោយធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកប៉ះពេញទំហឹងបណ្ដាលឲ្យផ្នែកខាងមុខរងការខូចខាតតែម្ដង ចំណែកអ្នកជិះម៉ូតូសំណាងរងរបួសស្រាលតែប៉ុណ្ណោះ ។
ប្រភពបន្តថា ក្រោយមកម្ចាស់រថយន្តបាឡែនមិនសុខចិត្តទាមទារសំណងពីអ្នកជិះម៉ូតូ ប៉ុន្តែមិនត្រូវគ្នានោះទេ ដោយប្រកែកយកត្រូវរៀងៗខ្លួនរហូតដល់ជិត២ម៉ោងដោះស្រាយមិនចេញ ទើបសមត្ថកិច្ចនគរបាលបានមកដោះស្រាយ និងវាស់វែង និងអូសយករថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលក្រុងបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកពីរថយន្តបើកបត់ឆ្វេងមិនមើលក្រោយខ្វះការប្រុងប្រយត្ន័ ៕ យឹម សុថាន