ខេត្តសៀមរាប៖ មានករណីឃាតកម្មមួយបានកើតឡើង ផ្អើលពេញក្រុងសៀមរាប នៅម៉ោង៨ព្រឹក ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្ដ គ្មានស្លាកយីយោ ស្ថិតក្នុងក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយជនសង្ស័យមិនស្គាល់មុខបានធ្វើសកម្មភាពចាក់ជនរងគ្រោះ ចំបំពង់កបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោង២១:០០នាទី យប់ ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨ ចំណែកការបាត់បង់ទ្រព្យសម្បត្តិ សមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ ព្រោះជនរងគ្រោះនៅម្នាក់ឯង បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ៕ ប៊ុនរិទ្ធី