ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបុកគោយន្តកន្ត្រៃបត់ពេញទំហឹងខ្ទេចទាំងសងខាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ រថយន្តកាមរីឆ្លាម បុកជាមួយគោយន្តកន្ត្រៃខណៈកំពុងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវខូចខាតទាំងពីរ តែ គ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥១ ចំណុចភូមិដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ អី អៀង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពោធិ ឃុំណាក់រាំង ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ចូលខាងស្ដាំ គាប់ជូនពេលនោះ ស្រាប់តែមានរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២I-៥៦៧១ បើកបរដោយឈ្មោះ រី លីន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាច ខេត្តកំពត បើកពីជើងទៅត្បូង បានពេញទំហឹង បណ្ដាលឲ្យខូចខាតទាំងសងខាង តែមិនបណ្ដាលឲរបួសមនុស្សធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង រួចយករថយន្ត និងគោយន្តមករក្សាទុកនៅអធិការដ្ឋានស្រុកឧដុង្ត រង់ចាំដោះស្រាយពេលក្រោយ៕ ហេង នរិន្ទ្រ


ចែករំលែក៖