ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសពលោកទាហានស័ក្តិ៤ដែលមានទំនាស់ជាមួយគូដណ្តឹងបានលោតទឹកពីលើស្ពានជ្រោយចង្វាកាលយប់មិញហើយ

ចែករំលែក៖

ភ្នំពេញ: សពលោកទាហានស័ក្តិ៤ដែលមានទំនាស់ជាមួយគូដណ្តឹងហើយបានលោតទឹកពីលើស្ពានជ្រោយចង្វាកាលយប់មិញ ត្រូវបានក្រុមគ្រួសសារជួលទូកចាម រកឃើញសាកសពហើយនៅក្នុងសង្កាត់ជ្រោយចង្វាកាលពីព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ហើយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​មានបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាមានទំនាស់ពាក្យសម្តីជាមួយមួយគូដណ្តឹងឈប់ឡានលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួនចោលនារីជាគូដណ្តឹង ដែលជិតរៀបការ ។

ប្រភពពត៌មានពីនារីជាគូដណ្តឹងបានឲ្យដឹងថា នាងមានឈ្មោះ ហែល រចនា អាយុ៣០ឆ្នាំ ចំណែកគូដណ្តឹងរបស់នាងមានឈ្មោះ ដេន សុវណ្ណឌឿន អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធា ឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្ដិ៤) មានទៅលំនៅម្ដុំសន្ធរម៉ុក ។

នារីដែលជាគូដណ្តឹងបានប្រាប់អោយដឹងថា នៅមុនកើតហេតុ នាងនឹងគូដណ្តឹងបានជិះរថយន្តមួយគ្រឿង​ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-2105 ចេញពីហូបការគេនៅម្តុំព្រែកលៀប នាងបន្តទៀតថាបន្ទាប់ពីហូបការរួចហើយ នាងនឹងគូដណ្តឹងបានបើកឡានចេញមកដោយនាងជាអ្នកបើក ខណៈកំពុងធ្វើដំណើរតាមផ្លូវក៏មានទំនាស់ពាក្យសំដីគ្នាតិចតួចក្នុងរថយន្ត លុះបើកមកដល់លើស្ពានជ្រោយចង្វាគាត់ប្រាប់ថាចុះនោមឲ្យឈប់ឡានពេលនោះស្រាប់តែបើកទ្វាររថយន្តហើយរត់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេបាត់ឈឹងតែម្តង ហើយនារីជាគូដណ្តឹងបានស្រែកឆោឡោហើយក៏បត់ឡានចុះមកប្រាប់សមត្ថកិច្ចដែលនៅគល់ស្ពានឲ្យជួយរកនិងតេទូរស័ព្ទប្រាប់ឪពុកម្តាយបងប្អូនជាច្រើនអ្នកដល់កន្លែងកើតហេតុផងដែរ ហើយភ្លាមនោះសមត្ថកិច្ចក៏បានឲ្យទូកខ្មែរឥស្លាមរកដែរតែមិនឃើញ។

រកអស់ជាច្រើនម៉ោងមិនឃើញមិនដឹងស្លាប់ឬរស់នោះទេក្រោយមកសាច់ញាតិក៏ត្រឡប់ទៅផ្ទះវិញដោយអស់សង្ឃឹម។
រហូតដល់ព្រឹកថ្ងៃទី២៩ខែឆ្នាំដដែលនេះទើបគេរកឃើញហើយបានដឹកសពចេញដោយរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត ៕ ជ្រោយពេជ្រ


ចែករំលែក៖