ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ចងកធ្វើអត្តឃាតមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ជាមនុស្សគ តូចចិត្តនឹងជំងឺរ៉ាំរ៉ៃរបស់ខ្លួនសំរេចចិត្តចងកសម្លាប់ខ្លួនឯង កាលពីចន្លោះម៉ោង ១៨និង១០នាទីទៅម៉ោង២០និង១០នាទី ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិសិរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្ដីរងគ្រោះដោយមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ ៗជាមនុស្សគទៀត ប៉ុន្តែមិនដឹងថាជនរងគ្រោះមានផលវិបាកផ្លូវចិត្តអ្វីនោះទេ ទើបបានសម្រេចចិត្តចងក សម្លាប់ខ្លួនបែបនេះ ជនរងគ្រោះ ឈ្មោះ ញិប អាងភេទ ស្រី អាយុ ៣២ឆ្នាំ នៅភូមិកើតហេតុ ក្នុងភូមិ ឃុំខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យរួច ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖