ខេត្តស្វាយរៀង៖ លោក បណ្ឌិតជ័យសុនប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញបានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកគណបក្សថ្មី១៧៥នាក់នៅស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាលពីព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកពេជ្យសាវ៉ាន់ សមាជិកគណៈកម្មាធិការបក្សខេត្ត លោកសេងសីលាប្រធានគណបក្សក្រុងបាវិតព្រមទាំងអស់លោក លោកស្រី ក្រុមការងារបក្សសង្កាត់ និងសមាជិក សមាជិកាបក្សថ្មីយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកគណបក្សថ្មី១៧៥នាក់លោកបណ្ឌិត ជ័យសុនប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ. បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនអតីតសមាជិកបក្សផ្សេង ដែលបានភ្ញាក់រលឹកវិលត្រឡប់មករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ នៅពេលនេះ គឺជាការរួបរួមសាគ្គីភាពគ្នា ការពារសុខសន្តិភាព ដើម្បីកសាងប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
លោកបន្ថែមទៀតថា «យើងទាំងអស់គ្នា ត្រូវពិចារណាមើល លើការជាក់ស្តែង ដែលប្រទេសជាតិយើង បានឆ្លងកាត់ និងជួបប្រទះនូវព្រឹត្តិការណ៍ដ៏មហន្តរាយ នាបនប្រល័យពូជសាសន៍ ប៉ុលពត រហូតដល់ថ្ងៃរំដោះ៧ មករា ១៩៧៩ និងបន្តអូសបន្លាយសង្គ្រាមយ៉ាងយូរ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជនជាច្រើន ពិសេសការបាត់បង់ពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ដោយសារតែការលូកដៃ ពីសំណាក់ពួកបរទេស»។
ដូច្នេះត្រូវតែនាំគ្នា ចូលរួមថែរក្សានូវស្ថេរភាព សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលបានឃើញផ្ទាល់ និងខិតខំកសាងសាមគ្គីភាព ជាធ្លុងមួយជួយកសាងប្រទេសជាតិ ឲ្យបានឆាប់រហ័ស និងមិនឲ្យពួកបរទេសមកឈ្លានពានបានឡើយ។
ជាមួយគ្នានេះ ប្រធានក្រុមការងារ ចុះជួយសង្កាត់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិនេះ និងអាណត្តិក្រោយៗទៀត។
ដើម្បីជារបស់កំដរដៃក្នុងឱកាសនោះដែរលោកបណ្ឌិត ជ័យសុន និងក្រុមការងារក៏បានឧបត្ថមសារ៉ុងមួយថវិការ១ម៉ីនរៀលដល់សមាជិក សមាជិកាបក្សថ្មី១៧៥នាក់យ៉ាងភាពស្និទ្ធស្នាលបំផុត ៕ យឹម សុថាន