ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកស្អាង និងខេត្តកណ្តាលធ្វើមិនដឹងមិនឮករណីឧកញ៉ា ឈាង ប៉ាក់សួរ ឈូសឆាយដីព្រៃលិចទឹកនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមហ៊ុនលោកឧកញ៉ា ឈាង ប៉ាក់សួរ កំពុងបន្តរំលោភយកដីព្រៃ លិចទឹក និងបឹងធម្មជាតិនៅក្នុងអតីតដែនឡូត៍នេសាទលេខ៣ធ្វើជាកម្មសិទ្ធិជាមួយ នឹងការដុតបំផ្លាញព្រៃលិចទឹក និងឈូស ឆាយយ៉ាងគគ្រឹកគគ្រេង នៅគ្រាដែល អាជ្ញាធរស្រុក និងខេត្តស្ងាត់ច្រៀប។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយ ប្រទាល និងឃុំត្រើយស្លា ក្នុងស្រុកស្អាង ខេត្តកណ្ដាល បានបង្ហាញការព្រួយបារម្ភ ខ្លាចបាត់បង់បឹងបួ និងព្រៃលិចទឹក ដែល ជាទីជម្រកត្រីពងកូន ព្រោះក្រុមហ៊ុនលោក ឧកញ៉ា ឈាង ប៉ាក់សួរ កាយលើកទំនប់ យ៉ាងធំខ្ពស់ ដើម្បីកំណត់ព្រំប្រទល់ ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅ នេសាទបានទៀតឡើយ។

ប្រជាពលរដ្ឋទាំងនោះបានរំឭកថា រដ្ឋា ភិបាលបានកាត់ឡូត៍នេសាទនោះមកឲ្យ ប្រជាពលរដ្ឋប្រកបរបររកស៊ីជាលក្ខណៈ គ្រួសារហើយ តែឈ្មួញបែរជានាំគ្នាហ៊ុមព័ទ្ធ ធ្វើជាកម្មសិទ្ធិខ្លួនទាំងអស់ទៅវិញ និងមិន ឲ្យប្រជាពលរដ្ឋ ឬម្ចាស់ដីតដូនតាចូល ទៅនេសាទតាមបឹងប្រឡាយដូចមុនៗ ទៀតឡើយ។

យ៉ាងណាប្រជាពលរដ្ឋបានបង្ហាញការ ខ្លាចរអា និងមិនហ៊ានចេញមុខតវ៉ាដោយ ផ្ទាល់ទេ ព្រោះមេការក្រុមហ៊ុនធ្លាប់គំរាម ចាប់ពួកគាត់ដាក់គុក និងសម្លាប់ពួកគាត់ ចោលទៀតផង ដូច្នេះពួកគាត់មានតែអំពាវ នាវទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃប្រទេស កម្ពុជាមេត្តាជួយពិនិត្យ និងអន្តរាគមន៍។ បើមិនដូច្នោះទេ ប្រជាពលរដ្ឋជាកូនចៅ ប្រាកដជាបាត់បង់អាជីពជាក់ជាមិនខាន។

លោក ឆន ចិន នាយសង្កាត់រដ្ឋបាល ជលផលស្អាងធ្លាប់បានលើកឡើងថា លោកពុំបានដឹងអំពីករណីលោកឧកញ៉ា ឈាង ប៉ាកសួរ ឈូសឆាយដុតព្រៃលិចទឹក និងរំលោភបឹងអតីតដែនឡូត៍នេសាទលេខ ៣នោះទេ។

ចំណែកឯលោក ញឹម វណ្ណឌិន អភិបាល ស្រុកស្អាងមានប្រសាសន៍ថា លោកនឹង​ ចាត់ឲ្យមន្ត្រីទៅត្រួតពិនិត្យករណីលើកឡើង របស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរខាង លើនេះ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រទាល និង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានសំណូមពរដល់លោកអភិបាលខេត្ត មេត្តាចាត់វិធានការមកលើសកម្មភាព របស់លោកឧកញ៉ា ឈាង ប៉ាកសួរ ឲ្យដូច វិធានការលោកបានធ្វើចំពោះក្រុមឧកញ៉ា ប្រថុយប្រថាន ដែលកំពុងបោកប្រាស់ ប្រជាពលរដ្ឋនៅឃុំជ័យធំ ក្នុងស្រុកខ្សាច់ កណ្ដាលផងដែរ៕ ហេង នរិន្ទ្រ


ចែករំលែក៖