ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូ ក្នុងទឹសដៅស្របគ្នា(ពីលិចទៅកើត) បណ្តាលឲបុរស២នាក់រង របួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១៣និង១៥នាទី ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ភូមិស្នោ ឃុំត្រពាំងឫស្សីN ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានអោយដឹងថា មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន អ្នកបើកបរ រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 2W.1454 ឈ្មោះ អៀម.សានី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទួលអំពីល ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាមបាន(បើកបរលិចទៅកើត) ចំណែក អ្នកបើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខសៀមរាប 1L.3960 ឈ្មោះ ផុន កុសល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ័យមង្គល ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)និង អ្នករួមដំណើរឈ្មោះ សៀន.តាំងជី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) បាន(បើកបរពីលិចទៅកើត ហើយបត់ឆ្វេង) ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង​ធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែក វត្ថុតាងនិងអ្នកបើរបររថយន្ដបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖