ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ទ្រាក់ចំលើសាលារៀនមួយខ្នងប៉ើងក្បឿងនិងរបើកដំបូលបន្ទប់ទឹករងការខូចខាត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សាលារៀនមួយខ្នងមានប្រាំបន្ទប់ ប្រក់ក្បឿងដែលជាអំណោយ របស់លោក ឧកញ្ញាម៉ុង ឫទ្ធីគ្រប់ មានឈ្មោះថា ឫទ្ធី សែនជ័យ ត្រូវខ្យល់កន្រ្តាក់ធ្វើឲ្យរងការខូចខាត ផ្នែកដំបូលធ្លាក់ក្បឿងបង្កការរំខាន ដល់សិស្សពេលភ្លៀងធ្លាក់ និងលាយឡំជាមួយខ្យល់ អាចបង្កគ្រោះថ្នាក់ដល់សិស្សកំពុងរៀនទៀតផង ហើយដំបូលបន្ទប់ទឹកក៏រងនូវការរបើកដំបូលអស់គ្មានសល់អ្វីនោះដែរ កាលពីកន្លងមកថ្មីៗនេះ ដែលឋិតនៅក្នុងដីគ្រប់គ្រង់ របស់លោកឧកញ្ញា(ម៉ុង ឫទ្ធីគ្រុប)តែម្តង ជាប់ព្រំប្រទល់ព្រុំដែនដុងក្រឡ និងផ្លូវបំបែកទៅសៀមប៉ាង ក្នុងភូមិឫទ្ធី (សែនជ័យទី១) សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមការលើកឡើងរបស់លោកនាយសាលាខាងលើបានឲ្យដឹងថាៈ សសលានេះបានសាងសង់ជាង១០ឆ្នាំងមកហើយ ហើយកមានការពុកផុយមេទ្វារ ជាបណ្តើៗ ហើយថ្មីៗនេះក៏មានភ្លៀងមួយមេ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលបន្ទប់ទឹក បើកមកធ្លាក់លើដំបូលសាលារៀន បែកក្បឿងធ្លុះធ្លាយធ្លាក់រាយពេញសាលា សិស្សកំពុងតែរៀនតែមើលមិនស្រួល គ្រូបានឲ្យសិស្សចេញពីថ្នាក់រៀនទាន់ ទើបមិនបង្កឲ្យគ្រោះថ្នាក់ដល់សិស្សណាម្នាក់ឡើយ។

លោកនាយយកបានបន្តទៀតថាៈ សាលានេះបានការឧបត្ថម និងសាងសង់ ដោយលោក (ឧកញ្ញាម៉ុង ឫទ្ធីគ្រុប) នៅឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ពុំទាន់មានអង្គការណាចុះមកជួយឧបត្ថម្ភនៅឡើយ ឬខាងមន្ទីរអប់រំយុវជន និងកីឡា ពុំសូវ ពុំសូវបានចុះមកមើល ឬក៏មានគំរោងសាងសង់បន្ថែមនៅឡើយដែរ ។ លោកក៏បានសំណូមពរដល់ មន្ទីអប់រំខេត្ត និងក្រសួងអប់រំយុវជននឹកីឡាផងដែរ ជួយជួសជល់សាលា និងបន្ទប់ទីក ដែលរងនូវការខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ហើយលោកក៏បានស្នើសុំទីចាត់ការ មួយខ្នងផងដែរព្រោះបច្ចុប្បន្ននេះ យកបន្ទប់រៀនមកធ្វើទីចាត់ការ ធ្វើឲ្យខ្វះថ្នាក់រៀន ហើយម្យ៉ាងទៀត ក្នុងការទុកដាក់សម្ភារៈសិក្សាលំហាត់របស់សិស្ស ពិបាកក្នុងការគ្រប់គ្រង ព្រោះបន្ទប់ថ្នាក់ពុំមានសុវត្ថិភាពនោះទេ ។ ឧញ្ញា

ជុំវិញរឿងនេះលោកគ្រូខាន់ សុខឃាង ជាអ្នកនាំពាក្យរបស់មន្ទីអប់រំយុវជន និងកីឡា បានឲ្យដឹងតាមទូរស៍ព្ទកាលពីរសៀលថ្ងៃទី០២ ខែមេសា ថា សាលានោះជាអំណោយរបស់ លោកឧកញ្ញាម៉ុង ឬទ្ធីគ្រប់ ពិតម៉ែនតែសាលានោះ នៅក្នុងទីធ្លាដីរបស់ឧកញ្ញាពិបាក់ក្នុងការគ្រប់គ្រង និងសាងសង់អាគារថ្មី រួមទាំងទីចាត់ការនាយកផងដែរ ចំណែករឿងជួសជល់សាលានោះ លោកបានឲ្យក្រុមការងារជំនាញ បច្ចេកទេស ចុះត្រួតពិនិត្យរួចហើយ ហើយក្នុងការជួសជល់នោះ វាថ្លៃចង់ស្មើនឹងធ្វើថ្មីទៅហើយ ដូច្នេះ បញ្ហានេះលោកថា អត់ដឹងទេ វាឋិតលើក្រុមបច្ចកទេសទេ ព្រោះតំលៃនោះលោកភ្លេចទៅហើយ ហើយរឿងការជួសជល់នោះ ក៏មិនទាន់ដឹងនៅឡើយដែរ។

លោកបន្តទៀតថា សាលាយើង គ្រូយើង តែដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទើបខាងមន្ទីរពិបាក តែលោកបានធ្វើរបាយការណ៍ជូនថ្នាក់លើអស់ហើយដែរ ៕ មាស សុផាត


ចែករំលែក៖