ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រនឹងប្រារព្ធធ្វើឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភាខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់គឺ International Beach Volleyball 2-Star FIVB World Tour នៅកោះពេជ្រ រាធានីភ្នំពេញដោយមានការចូលរួមពីក្រុមកីឡាករក្នុងស្រុក និងក្រៅស្រុកជាច្រើនក្រុម។

នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីមួយដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជាដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជននិងកីឡានិងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងមានក្រុមចូលរួមចំនួន ២៩ ក្រុមមកពី ១៧ប្រទេសដូចជាអូស្ត្រាលីកាណាដាដាណឺម៉ាកអាល្លឺម៉ង់ក្រិកជប៉ុនណូវែលហ្សីឡង់រុស្ស៊ីស៊ុយអែដនិងបណ្តាប្រទេសជាច្រើនទៀត។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជន ដោយសារកីឡាករមកពីបណ្តាប្រទេសជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុ ដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌFIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើងឯកពិភពលោក។

កម្មវិធី International Beach Volleyball 2-Star FIVB World Tourគឺជាផ្នែកមួយនៃកម្មវិធីAnchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រដែលបានរៀបចំសន្និសីទកាសែតប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា។កម្មវិធីនេះបានចាប់ផ្តើមពីថ្ងៃទី ២៤ខែមីនារហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យបាត់ដំបងកំពង់ចាម រាជធានីភ្នំពេញរតនគិរី និងសៀមរាប។

ម៉ោងប្រកួតកម្មវិធី International Beach Volleyball 2-Star FIVB World Tourចាប់ផ្តើមពីម៉ោង៩ព្រឹកដល់៥ល្ងាចចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភាខាងមុខនេះ នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។ បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត លោក នីកូ លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញាសួសវីហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត លោក ស្តិប (Step) លោក ជី ដេវីត។

សូមចូលរួមទស្សនាឲ្យបានច្រើនកុះករជាមួយស្រាបៀរអាន់ឆ័រ! មានស្រាបៀរអាន់ឆ័រកាន់តែច្រើន កាន់តែសប្បាយ។

ទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។

ពិសាស្រាបៀរអាន់ឆ័ដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថម សន


ចែករំលែក៖