ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារកង់សង្ស័យអ្នកបើកបរងងុយដេក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទឹកកកមួយគ្រឿងបើកធ្លាក់ផ្លូវក្រឡាប់ផផ្ងារកង់សង្ស័យអ្នកបើកបរងងុយដេកហើយក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់បន្សល់តែរថយន្តផ្ងារកង់ច្រង៉ាង។ គ្រោះថ្នាក់ចរាចរនេះបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទី នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អ្នកបើករថយន្តក្រោយពីកើតហេតុបានគេចខ្លួនបាត់ដោយទុករថយន្តចោលកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់រថយន្តក្រឡាប់នេះ មិនមានសាក្សីបញ្ជាក់ឬក៏ឃើញហេតុការណ៍ផ្ទាល់ឡើយតាមសំដីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បើតាមស្លាកស្នាមនៅកន្លែងកើតហេតុគឺសង្ស័យអ្នកបើកបររថយន្តងងុយដេក ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះឡើងប៉ុន្តែមិនគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។

សមត្ថកិច្ចបន្តទៀតថារថយន្តដឹកទឹកកកខាងលើម៉ាកKIAពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AG-0934បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឃើញស្លាកស្នាមកង់រថយន្តអូសជាង៥០ម៉ែត្រ បណ្តាលឲ្យក្រឡាប់ផ្ងារកង់តែម្តងក្រោយអ្នកបើកបរគេចខ្លួនបាត់។

ក្រោយមកនគរបាលមូលដ្ឋានបានឲ្យមេភូមិត្រពាំងរាំងចាស់សួរកម្ចាស់ដើម្បីឲ្យមកស្ទួចរថយន្តខាងលើទៅជុសជុលដោយខ្លួនឯងព្រោះពុំមានប៉ះពាល់ដល់អ្នកដទៃ៕ តុង សីហា


ចែករំលែក៖