ភ្នំពេញ: កាលពីថ្ងៃសុក្រ ទី៤ ខែឧសភា ២០១៨ ដែលជាព្រឹត្តការណ៍ប្រកួតបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិ Anchor International Beach Volleyball 2-Star FIVB World Tour 2018 ដែលនាំមកដោយស្រាបៀរអាន់ឆ័រ បានមកដល់រាជធានីភ្នំពេញ ដោយបានបង្ហាញវត្តមានលើកដំបូងនៅកម្ពុជា ដែលជាឧកាស ក្នុងការអភិវឌ្ឍវិស័យបាល់ទះលើឆ្នេរខ្សាច់នៅកម្ពុជា និងជាវេទិកាមួយសម្រាប់យុវវ័យដែលស្រលាញ់កីឡាបាល់ទះ អាចបញ្ចេញសមត្ថភាពរបស់ខ្លួន ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍របស់ខ្លួនជាមួយគូរប្រកួតខ្លាំងៗដទៃទៀតមកពីបរទេសផងដែរ។
ព្រឹត្តិការណ៍ Anchor International Beach Volleyball 2-Star FIVB World Tour បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ មីនា គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ឧសភា ឆ្នាំ២០១៨នេះ ដោយធ្វើតាមបណ្តាខេត្តចំនួនន៧ រួមមាន កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈដែរមណ្ឌលចុងក្រោយរាជធានីភ្នំពេញនេះនឹងធ្វើការប្រកួតរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ០៤, ០៥, ០៦ ខែឧសភា ឆ្នាំ២០១៨ នេះដែលមានទីតាំងនៅកោះពេជ្យ រាជធានីភ្នំពេញ ចាប់ប្រកួតពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច។
ព្រឹត្តិការណ៍នេះ មានក្រុមដាក់ពាក្យចូលរួមសរុបរហូតដល់ទៅ ២៩ក្រុម ដែលមកពី១៧ប្រទេសដូចជាអូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែលហ្សីឡង់ រុស្ស៊ីស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត។
បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត លោក នីកូ លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត លោក ស្តិប (Step) លោក ជី ដេវីត។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ៕ វឌ្ឍនា