ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់ដែលកំពុងស្ថិតក្នុងវ័យ អនីតិជនត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ម្តាយនិងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងផងដែរបន្ទាប់ពីធ្លាយរឿងដែលពាក់ព័ន្ធនិងករណីចាប់រំលោភសេពសន្ថវៈទៅលើប្អូនស្រីបង្កើតរបស់ខ្លួនអស់រយៈពេលរាប់ឆ្នាំរួចមក។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សីបានលើកឡើងថាក្រោយពីស្ត្រីជាម្តាយបានមកដាក់ពាក្យប្តឹងទៅលើកូនប្រុសបង្កើតរបស់គាត់រួចមកនិងដោយមានការឆ្លងយោបល់ពីលោកព្រះរាជអាជ្ញា នួន សាន ផងនោះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ វ ន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ពីបទរំលោភសេពសន្ថវៈទៅលើប្អូនស្រីបង្កើតរបស់គេដែលមានឈ្មោះ ហ ស ខ អាយុ៨ឆ្នាំ អស់រយៈពេលរាប់ឆ្នាំទើបបែកការ។
ពាក្យបណ្តឹងបានបញ្ជាក់ថាចាប់ពីអំឡុងខែ កុម្ភៈ រហូតដល់ ខែឧសភា ឆ្នាំ២០១៨នេះ កូនប្រុសបង្កើតរបស់ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈជាមួយប្អូនស្រីបង្កើតរបស់ខ្លួនឯង ជាច្រើនលើក ច្រើនសារដោយបានសម្រេចរាល់លើកផងដែរ ដែលរឿងនេះទើបតែបែកការប៉ុណ្ណោះ។
តាមការសារភាពរបស់ក្មេងប្រុសរូបនេះបានបញ្ជាក់ថាការឡើងតណ្ហានេះដោយសារតែកន្លងមកខ្លួនធ្លាប់មើលរឿងក្តៅសាច់តាមរយៈទូរស័ព្ទដៃមិត្តភក្តិច្រើនពេកដែលធ្វើឲ្យខ្លួនមានអារម្មណ៍ចង់សាក ចង់ដឹង ក៏ប្រព្រឹត្តរឿងផ្តេសផ្តាស់បែបនេះ។ ជុំវិញបញ្ហានេះដែរគឺជាសិទ្ធិរបស់តុលាការក្នុងការសម្រេច និងវិនិច្ឆ័យ ព្រោះទាំងក្មេងស្រីរងគ្រោះក៏ដូចជាក្មេងប្រុសជាប់ចោទដោយសារតែពួកគេសុទ្ធតែស្ថិតក្នុងវ័យអនីតិជនទាំងអស់ ៕ សំ វិច្ឆិកា