ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្តបុកបង្គោលភ្លើងបាក់១ដើម

ចែករំលែក៖

ក្រុងព្រះសីហនុ៖ រថយន្តឡិចសុីស LX470 ពណ៌ស គ្មានស្លាកលេខមួយគ្រឿងបានបង្កគ្រោះដោយខ្លួនឯង ដោយសារអ្នកបើកបរជាជនជាតិចិនបានបើកបុកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវតាមផ្លូវឯករាជ្យត្រង់ម្តុំមុខធនាគារស្ថាបនាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៤០នាទី រសៀល ថ្ងៃ៥រោចខែពិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៨បណ្តាលឲ្យខូចបង្គោលភ្លើង១ដើម និងបែកកញ្ចក់ដំបូលរថយន្តឡិចស៊ីសRX300 ពាក់ស្លាក2B 5165 ជារបស់លោក អឿ គ្រី ដែលបើកបរក្បែរនោះដែរ ។ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងពះសីហនុ រង់ចាំភាគីបង្កហេតុដោះស្រាយតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖