ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនបរទេស២នាក់ពីបទរស់នៅដោយគ្មានលិខិតឆ្លងដែន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៣០នាទី ការិយាល័យអនុវត្តនីតិវិធី នៃផែនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនបរទេស ២នាក់ ពីបទរស់នៅដោយគ្មានលិខិត ឆ្លងដែនជាប់ខ្លួនដែលមានអត្តសញ្ញាណ :

១-ឈ្មោះ Nicholas Peter Leavsley ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ ៥៥ឆ្នាំ ពីបទលួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន ។

២- ឈ្មោះLissok Uwe ភេទប្រុស សញ្ជាតិអាល្លឺម៉ង់ អាយុ ៥៦ឆ្នាំ ពីបទលួចស្នាក់នៅ ដោយគ្មានលិខិតឆ្លង ដែនជាប់ខ្លួន ។ តាមការសាកសួរ របស់សមត្ថកិច្ចអន្តោ ប្រវេសន៍ ជនបរទេសទាំង២រូបខាងលើ បានសារភាពថាពួកគាត់ពិតជាបានលួចលាក់ ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន ពិតប្រាកដមែន។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖