ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវកងរាជអាវុធហត្ថស្រុកចាប់ខ្លួនពីបទផឹកស្រាស្រវឹងបង្កហិង្សាចាប់ប្រពន្ធអារ.ក

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីប្រើហិង្សាក្នងគ្រួសារមួយបានកើតឡើង មានស្ថានទម្ងន់ទោស​បណ្តាលឲ្យស្រ្តីប្រពន្ធរងរបួសជាទម្ងន់កំពងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

ហេតុការណ៍បង្កអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង០៥.០០ នាទី ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចការដ្ថានលេខ០៥ របស់ក្រុមហ៊ុន ហងអាញលំផាត់ ដែលមានទីតាំងក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ត្រូវជាប្តី ឈ្មោះសុំ ហឿន មានអាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ ស្ត្រីរងគ្រោះឈ្មោះ កេនចន្នី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរបានរងរបួសត្រង់បំពង់កជាទម្ងន់ ។

ដោយសារប្តីបង្កជម្លោះនៅក្នុងគ្រួសារបណ្តាលមកពីមូលហេតុផឹកស្រាស្រវឹងខ្លាំវង្វេងវង្វាន់ស្មារតីបាត់បង់សតិ ហើយក៏បានយកកាំបិត និងចាប់ប្រពន្ធរបស់ខ្លួនមកអារ.កតែម្តង។ តែត្រូវបានអ្នកជិតខាងជួយទាន់ពេលវេលា រងរបួសធ្ងន់ត្រង់កប៉ុណ្ណោះមិនគ្រោះថ្នាក់ដល់ជីវិតទេ។

ជនសង្សយ័ក៏ត្រូវបានកម្លាំងអាវុធហត្ថស្រុកដែលនៅប្រចាំការក្រុមហ៊ុនឃាត់ខ្លួននាំយកមកទីបញ្ជាការដ្ថានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖