ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងនៅមុខផ្សារអុីអនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ

ចែករំលែក៖

ភ្នំពេញ:ឆ្លងចរន្តអគ្គិសនី បង្កឲ្យមានអណ្តាតភ្លើង និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលយ៉ាងច្រើន ហើយបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជិត១១យប់ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបអ៉ីអនម៉ល) ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ មានករណីឆ្លងចរន្តអគ្គិសនីនៅត្រង់ចំណុចបង្គោលលេខ ប.ត 428 .202 II បង្កឲ្យមានអណ្តោតភ្លើងហើយប្រជាពលរដ្ឋបានតេទៅខាង EDC ឲ្យគេផ្តាច់ភ្លើងដល់តែពេលលែងសូវផ្ទុះប្រជាពលរដ្ឋនៅជិតនោះបានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់៦បំពង់តែនៅមិនរលត់ ភ្លាមនោះក៏មានការអន្តគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រមកជួយបាញ់ពន្លត់ទើបភ្លើងរលត់ ។

ក្រោយពេលកើតហេតុក្រុមEDCបានមកដល់កន្លែងកើតហេតុដើម្បីឡើងទៅជួលជុលឡើងវិញ ហើយពួកគាត់បានប្រាប់ថា ករណីឆ្លងចរន្តអគ្គិសនីដោយសារតែខ្សែអ៉ីនធើណេត ៕ ជ្រោយពេជ្រ


ចែករំលែក៖