ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្លំលួចកាបូបលុយត្រូវម្ចាស់ និងមិត្តភក្តិតាមទាន់ នាំគ្នាដេញត្រួយវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង៤០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចនៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សែម ចន្ទី ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅមិនពិតប្រាដក មុខរបរមិនពិតប្រាដក ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេបានឃើញស្រី ខាងលើ បានដើរបន្លំចូលលួចកាបូបលុយដល់ក្នុងផ្ទះត្រូវម្ចាស់គេទាន់ហើយបាននាំគ្នាស្រែកថា ជួយចាប់ចោរលួចកាបូបលុយ ខណៈដែលប្រជាពលរដ្ឋនៅក្បែរនោះបានលឺ ក៏បាននាំគ្នារត់ទៅជួយចាប់ជនសង្ស័យខាងលើ ពេលដែលប្រជាពលរដ្ឋរកចាប់ជនសង្ស័យនោះ ក៏បាននាំគ្នាត្រួយវាយលើជនសង្ស័យ ម្នាក់មួយដៃមួយជើង ផងដែរ ក្រោយពីម្ចាស់កាបូប ក៏បានយកកាបូបវិញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី