ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ គោលនយោបាយយុទ្ឋសាស្រ្តច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយពីភាពក្រីក្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងកាលពីព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា គោលនយោបាយយុទ្ឋសាស្រ្តច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយពីភាពក្រីក្រ ។

សម្តេចតេជោថ្លែងថា៖ «នៅក្រោមការដឹកនាំរបស់ពូ គឺពូមានគោលនយោបាយយុទ្ឋសាស្រ្តច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយពីភាពក្រីក្រ អោយមានជីវភាពធូរធារប្រសើរឡើង ហើយបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងក្នុងតំបន់ អោយកាន់តែប្រសើរឡើងៈ

១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់នៅក្នុងប្រទេស អោយក្លាយទៅជាតំបន់ទីផ្សារ ដែលជួយជំរុញដល់ការងារ និងមុខរបរប្រជាពលរដ្ឋ និងក្មួយៗអោយកាន់តែប្រសើរឡើង។

២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ អោយក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ នេះមិនត្រឹមតែជាមួយតែប្រទេសជិតខាងប៉ុណ្ណោះទេ គឺជាមួយប្រទេសក្នុងក្របខ័ណ្ឌតំបន់អាស៊ានទាំងអស់ និងជាមួយប្រទេសដទៃទៀតដូចជាប្រទេសចិនជាដើម ដែលយើងអាចភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មលើផ្នែកដឹកជញ្ជូន និងកំពង់ផែជាដើម។ នេះជាផែនការរយៈពេលវែងដែលពូបានគិតគូច្បាស់លាស់ចំពោះការងារអភិវឌ្ឍប្រទេសជាតិយើង។

ពូអរគុណកូនក្មួយកម្មករ និអរគុណពាណិជ្ជករ ព្រមទាំងជនរួមជាតិ ដែលបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកលូតលាស់ទៅមុខ» ៕


ចែករំលែក៖