ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​សាលារាជធានី​ភ្នំពេញ​ ៖​ មិនមានករណីចោរលួចកាត់ដែកស្ពានទេ​ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ

ចែករំលែក៖

ភ្នំពេញ​ ៖​ តាមរយៈទំព័រហ្វេសប៊ុក​ផ្លូវការ​សាលារាជធានី​ភ្នំពេញ​បានបញ្ជាក់នៅព្រឹកថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០១៨នេះ ថា​ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី​ ភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មាន​ ករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។

រដ្ឋបាល​សាលារាជធានី​ភ្នំពេញបានបញ្ជាក់ទៀតថា​ ចំពោះ​ដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា​៕

 


ចែករំលែក៖