ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ធ្លាក់ពីរ៉ឺម៉ក់គោយន្តកន្ត្រៃកិនស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០៧និ១០នាទី ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ជនរងគ្រោះ ឈ្មោះ លន ខោន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំមានរិទ្ធ មានកូនចំនួនបីនាក់ ប្រុស២នាក់ បានធ្លាក់ពីរឺម៉ក់គោយន្តកន្ត្រៃបណ្ដាលឲ្យកង់ខាងក្រោយជាន់ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកបើកបរឈ្មោះថោង ម៉ៅ អាយុ ៣០ឆ្នាំ ត្រូវជាប្ដី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យប្ដី និងសាច់ញាតិក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖