ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងចំនួន ៩នាក់ ទទួលបានការអប់រំពីនគរបាលក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប្រមូលក្មេងៗទំនើងនៅតាមទីសាធារណៈចំនួន ០៩នាក់ បញ្ចូលអធិការដ្ឋាននគរបាលក្រុងដើម្បីអប់រំ ដោយមានការធានាត្រឹមត្រូវពីអាណាព្យាបាលផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅតាមទីសាធារណៈឬសួនច្បារនានា ស្ថិតក្នុង.ខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់ប្រាប់ថា ក្មេងៗទំនើងទាំងចំនួន ០៩នាក់ត្រូវបានឃាត់ខ្លួននាំយកមកអប់រំ ទី១ ឈ្មោះ ង៉ែត មករា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី២ ឈ្មោះ មាស សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ទី៣ ឈ្មោះ យឹម ម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី៤ ឈ្មោះ សំ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី៥ ឈ្មោះ រ៉ុង រ៉ាអ៊ុល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្ដៀង ទី៦ ឈ្មោះ រ៉េត បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍តំណាក់ ឃុំវាល ស្រុកកណ្ដៀង ទី៧ ឈ្មោះ ង៉ូវ សេះហោះ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ទី៨ ឈ្មោះ ប៊ិន តុលា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង និងទី៩ ឈ្មោះ ប្រាក់ ដុល្លា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពពីនគរបាលក្រុងដដែលបន្តទៀតថា ចំពោះការឃាត់ខ្លួនក្មេងៗទំនើងនាំយកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ខាងលើ កម្លាំងនគរបាលជំនាញបានបំពេញនីតិវិធីត្រឹមត្រូវដើម្បីអប់រំ ហើយបានតំរ៉ូវឲ្យអាណាព្យាបាលឬក្រុមគ្រួសារសាច់ញាតិ មកធានាទើបឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ បឹុម ពិន


ចែករំលែក៖