សមាជិកគណៈកម្មការឯកទេស អីុរ៉ង់ លោក Ahmad Khatami កាលពីថ្ងៃទី១១ ខែឧសភា បានបញ្ជាក់ថា ប្រសិនបើអីុ ស្រាអែល ធ្វើអ្វីខ្វះការពិចារណានោះ ទីក្រុងTel Aviv និង Haifa របស់អីុស្រា អែលនឹងត្រូវកម្ទេចទាំងស្រុង។
បណ្តាញផ្សព្វផ្សាយ អីុរ៉ង់បានដកស្រង់ សម្តីលោក Ahmad Khatami បញ្ជាក់ថា « យើងនឹងមិនដោះស្រាយបញ្ហាដោយគ្រាប់បែកបរមាណូទេ ប៉ុន្តែផ្ទុយទៅវិញ គោល នយោបាយរបស់យើងនឹងរារាំងរាល់ សកម្មភាពប៉ុនប៉ងបំផ្លាញអីុរ៉ង់។ កម្លាំង ទាហាននិងមីស៊ីលរបស់អីុរ៉ង់ កំពុងតែ អភិវឌ្ឍយ៉ាងរីកចម្រើន ហើយមិនអនុញ្ញាត ឲ្យអីុស្រាអែល រស់នៅបានសុខឡើយ បើហ៊ានប៉ះពាល់ដល់អីុរ៉ង់ នោះ។ប្រសិន បើអីុស្រាអែល ធ្វើសកម្មភាពដោយខ្វះការពិចារណានោះ អីុរ៉ង់នឹង កម្ទេចអីុស្រាអែលឲ្យរាបស្មើដល់ដី។
ការព្រមានខាងលើរបស់មន្ត្រីជាន់ខ្ពស់អីុរ៉ង់ កើតឡើងក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអីុស្រាអែល លោក Avigdor Lieberman កាលពីថ្ងៃទី១១ ខែឧសភា បានអំពាវនាវដល់ប្រធានាធិបតីស៊ីរី អាល់ អាសាដបណ្តេញកម្លាំងទាហានអីុរ៉ង់ចេញពីទឹកដីស៊ីរី។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអីុស្រាអែលបានលើកឡើងថា អីុរ៉ង់ មិនត្រឹមតែមិននាំមកនូវផលប្រយោជន៍ ដល់ទឹកដីស៊ីរីនោះឡើយថែមទាំងបង្ក បញ្ហាជាច្រើនដល់ប្រទេសនេះទៀតផង។
ចំពោះភាពតានតឹងរវាងអីុស្រាអែល នឹងអីុរ៉ង់ ក្នុងរយៈពេលកន្លងមកក្រសួង ការបរទេសរុស្ស៊ី បានបង្ហាញក្តីបារម្ភយ៉ាង ខ្លាំង ដោយអំពាវនាវដល់ភាគីទាំងពីរ រក្សាការអត់ធ្មត់បញ្ជៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។
ពាក់ព័ន្ធនឹងភាពតានតឹងខាងលើអីុរ៉ង់ កំពុងតែស្វែងរកដំណោះស្រាយតាមការ ទូតក្នុងពេលមានភាពតានតឹងយោធាមួយប្រាវជាមួយអុីស្រាអែលនៅស៊ីរី ដែលធ្វើឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង រួចមកអុីរ៉ង់បានងាកមករកច្រកការទូត។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក ហ្សាវ៉ាដ សារីហ្វ បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី១២ ខែឧសភានេះ ធ្វើទស្សនកិច្ចការទូតមួយជុំដ៏សំខាន់ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញកាលពីថ្ងៃអង្គារ។
អុីរ៉ង់ហាក់មិនចង់អូសបន្លាយជម្លោះ ដែលធ្លាយមុខជាមួយនឹងអុីស្រាអែលជាសត្រូវយូរអង្វែងទៀតនោះទេ ទើបត្រូវ ប្រឹងខ្នះខ្នែងរកដំណោះស្រាយតាមរយៈការទូត។ នៅថ្ងៃសៅរ៍នេះ លោករដ្ឋមន្ត្រី ការបរទេសអុីរ៉ង់ ត្រូវអញ្ជើញទៅដល់ក្រុងប៉េកាំងជាដំបូងគេ បន្ទាប់មកលោកនឹងបន្តដំណើរទៅកាន់ក្រុងមូស្គូ។ ទស្សនកិច្ចមួយ ជុំរបស់លោក សារីហ្វ នឹងត្រូវបញ្ចប់នៅទីក្រុងប្រ៊ុចសែល ដែលជាទីក្រុងស្នាក់ការ របស់សហភាពអឺរ៉ុប ដើម្បីជជែកគ្នាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដែលការពារ ដោយក្រុមប្រទេសហត្ថលេខី ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអុីរ៉ង់។
ជាដំណើរទស្សនកិច្ចដែលប្រព្រឹត្តទៅក្នុងបរិបទផុយស្រួយបំផុត ព្រោះអុីរ៉ង់ ចង់បង្ហាញភាពដាច់ខាតរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអុីស្រាអែលផង តែទន្ទឹមពេលជាមួយគ្នានេះអុិរ៉ង់ក៏ត្រូវការការគាំទ្រពីសហភាពអឺរ៉ុប រុស្ស៊ីនិងចិន ដើម្បីស្រោចស្រង់និងការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរផង ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចផង។ កិច្ចការនេះអាចសម្រេចទៅបាន ដោយមានតែត្រូវនិយាយជាមួយអឺរ៉ុប រុស្ស៊ីនិងចិននេះឯង និងដោយមិនអាច បណ្តោយខ្លួនឱ្យអុីរ៉ង់លង់នឹងកំហឹងរាលដាលជ្រុលរហូតដល់មានការតបតពីអុីស្រាអែលវិញឡើយ បើទោះបីជាប្រជា ពលរដ្ឋអុីរ៉ង់រាប់ពាន់នាក់នាំគ្នាបង្ហាញកំហឹងដុតទង់ជាតិអាមេរិក រូបថតលោកដូណាល់ ត្រាំ និងបង្ហោះសារសម្ដីប្រឆាំងនឹងអុីស្រាអែលក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរូហានីបានថ្លែងបន្ធូរបន្ថយសម្ពាធ ដោយអះអាងថាអុីរ៉ង់មិនបង្កើនភាពតានតឹងថ្មីទេ តែមិនបាននិយាយចំៗពីការវាយប្រហារ របស់អុីស្រាអែលឡើយ។ នៅយប់ថ្ងៃពុធ អុីស្រាអែលបានបើកប្រតិបត្តិការផ្លូវអាកាសវាយលើទីតាំងអុីរ៉ង់ជាច្រើន នៅក្នុងទឹកដី ស៊ីរី ដោយសំអាងថាជាការតបតនឹងការ បាញ់រ៉ុក្កែតរបស់អុីរ៉ង់លើតំបន់ខ្ពង់រាប ហ្កូឡង់ស៊ីរីគ្រប់គ្រងដោយអុីស្រាអែល។ អុីរ៉ង់បានបញ្ចេញប្រតិកម្មជាលើកទីមួយ ច្រានចោលហេតុផលរបស់អុីស្រាអែល ថាគ្មានមូលដ្ឋានច្បាស់លាស់។
ស៊ីរីលង់នឹងសង្គ្រាមតាំងពីឆ្នាំ២០១១មក បានទទួលការគាំទ្រយោធាពីអុីរ៉ង់ តែអុីស្រាអែលបានព្រមានយ៉ាងច្បាស់ថាមិនអនុញ្ញាតឱ្យតេអេរ៉ង់ប្រើស៊ីរីជាស្ពានមក ប្រឆាំងនឹងខ្លួនឡើយ។
ពាក់ព័ន្ធនឹងស្ថានភាពនៅអីុរ៉ង់នោះដែរ រុស្ស៊ីកំពុងតែបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយអីុរ៉ង់ ដោយអុីរ៉ង់បានបើកផ្លូវឲ្យ សហគ្រាសរុស្ស៊ីចូលទៅកាន់អីុរ៉ង់ ក្នុងពេល ដែល សហគ្រាសអឺរ៉ុបទាំងនោះ អាចបន្តសកម្មភាពខ្លួនទាំងលំបាកនៅក្នុងប្រទេសមួយនេះ។
មើលមុខគ្នាមិនចំ អស់ពេលយ៉ាងយូរ រុស្ស៊ីនិងអុីរ៉ង់ បានកែទំនាក់ទំនងខ្លួនឲ្យល្អឡើងវិញ ក្រោយពីចប់សង្គ្រាមត្រជាក់។ ពេលដែលអុីរ៉ង់ ស្ថិតនៅឯកោមូស្គូ សុខ ចិត្តយល់ព្រម នៅកណ្តាលទសវត្សរ៍ទី៩០ បំពេញឡើងវិញ កុងត្រាស្តីអំពីការសង់ស្ថានីយអគ្គិសនីបរមាណូ នៅក្រុង Boucherhr ប៉ែកខាងត្បូងអុីរ៉ង់ ដែលត្រូវក្រុមហ៊ុនអាល្លឺ ម៉ង់ ដោះដៃឈប់សង់។
ទាំងក្នុងសម័យមុនចុះបានកិច្ចព្រម ព្រៀងនុយក្លេអ៊ែរនោះក្នុងឆ្នាំ២០១៥ រុស្ស៊ី និងអុីរ៉ង់ តែងបានខិតខំ ពង្រឹងចំណង ពាណិជ្ជកម្មនឹងគ្នា ទោះបីទណ្ឌកម្មបស្ចិម ប្រទេសកាលនោះ ស្ថិតនៅជាធរមាននៅ ឡើយក្តី។
តាមយោបល់លោក Igor Delanoé នៃអង្គការបារាំង-រុស្ស៊ី ខាងប្រមូលនិង ផ្សព្វផ្សាយព័ត៌មាន ៖ សូម្បី ពេលដែល អុីរ៉ង់ជាប់ក្នុងទណ្ឌកម្មក្តី ក៏រុស្ស៊ីនៅបន្តរកស៊ីជាមួយអុីរ៉ង់ ដោយមិនខ្វល់នឹងទណ្ឌ កម្មនោះដែរ ។
យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីអុីរ៉ង់ នាថ្ងៃព្រហស្បតិ៍ លោក អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី Serguei Riabkov បានថ្លែងបញ្ជាក់ថា ប្រទេសទាំងពីរ សង្ឃឹមបន្តយ៉ាងរលូន “ សហប្រតិបត្តិការ សេដ្ឋកិច្ច តាមគ្រប់មុខព្រួញ។ អ្នកការទូត រុស្ស៊ីជាន់ខ្ពស់់នេះ សង្កត់ធ្ងន់ថាមូស្គូមិនភ័យ ខ្លាចទណ្ឌកម្មសោះឡើយ៕ ម៉ែវ សាធី