ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបីគ្រឿងបុកបន្តគ្នាបណ្តាលឲ្យរថយន្តមួយគ្រឿងរមៀលធ្លាក់ជ្រោះតែមិនបណ្តាលឲ្យមានថ្នាក់ដល់មនុស្សឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចចុះទួលអូរត្រាវលើ ផ្លូវជាតិលេខ៧៨ ស្ថិតស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពពីនគបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តម៉ាកកាមរីហើម ពាក់ស្លាកលេខ ភ្នំពេញ ២D-៥៨៥៤ បានបើកទៅបុករថយន្តហាយប៊្រិដ ពាក់ស្លាកលេខ ភ្នំពេញ ២S-៥១៥៨ ដែលបើកបរដោយឈ្មោះ ជួន សុវណ្ណា ជាមន្រ្តីនគរបាលស្រុកបរកែវ បណ្តាលឲ្យរថយន្តហាយប៊្រិជខ្ទាតទៅបុករថយន្តម៉ាកនីសាន់មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៧៦១៨ ដែលបើកបរដោយឈ្មោះ និន ឆោម ជាមន្ត្រីរាជការខេត្តរតនគិរី ។
ក្នុងករណីនេះ បណ្តាលឲ្យរថយន្តហាយប៊្រិជខូចធ្ងន់់ធ្ងរដោយសារខ្ទាតរមៀលធ្លាក់ចូលជ្រោះ។
តែអ្នកជិះក្នុងរថយន្តនោះចំនួន៣នាក់មិនមានគ្រោះថ្នាក់អ្វីឡើយ។
ចំណែកឯអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកឲ្យចូលខ្លួនដើម្បីដោះស្រាយតាមក្រោយ ៕ ជីវ័ន្ត