ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យ សម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តទៅ ។
តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សា៖