ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសៀកកាយសម្ព័ន្ធមកពីប្រទេសអេត្យូពីនៃទ្វីបអាហ្វ្រិក

ចែករំលែក៖

ជាក្រុមសៀកដែលមានពីរនាក់បងប្អូនមកពីប្រទេសអេត្យូពី ៖ បងឈ្មោះ Kirubel អាយុ ២៧ ឆ្នាំ និងប្អូនឈ្មោះ Natnael អាយុ ១៥ ឆ្នាំ

ពាក្យថា “Icarian” មានប្រភពចេញពីរឿងទេវកថារបស់ប្រទេសក្រិចដែលមានន័យថា ការសម្តែងហោះលើអាកាស និងពោរពេញដោយការផ្សងព្រេង

ការសម្តែងរបស់ពួកគេនេះ ត្រូវបានបង្កើតឡើងកាលពី ៣ ឆ្នាំមុននៅកន្លែងសម្តែងសៀកមួយក្នុងរាជធានី Addis Ababa រដ្ឋធានីនៃប្រទេសអេត្យូពី

Kirubel មានបទពិសោធន៍សម្តែងសៀកជាងមួយទសវត្សរ៍ ចំណែក Natnael បានលេងសៀកជាង ៣ ឆ្នាំហើយ

ពួកគេបានសម្តែងលើឆាកអន្តរជាតិ និងកម្មវិធីទូរទស្សន៍ធំៗជាច្រើន រួមមានកម្មវិធី America’s Got Talent កម្មវិធី Little Shots ក្នុងសហរដ្ឋអាមេរិក និងកម្មវិធី Super Kids ក្នុងប្រទេសអាល្លឺម៉ង់ (ដែលពួកគេបានឈ្នះពានរង្វាន់)

ពួកគេក៏បានទទួលការចុចប៊ូតុងមាសពីគណកម្មការម្នាក់ផងដែរក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេក្នុងកម្មវិធី Spain’s Got Talent កាលពីខែមីនាថ្មីនេះកន្លងទៅនេះដែលធ្វើឲ្យពួកគេឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ

ការសម្តែងនេះ បច្ចុប្បន្ន មានអ្នកចូលមើលជាង ១,៥ លាននាក់នៅលើទំព័រ Youtube

អ្នកសម្តែងសៀកដ៏មហស្ចារ្យទាំងពីរ នឹងក្លាយជាអ្នកសម្តែងសៀកនៅក្នុងសាលមហោស្រព NABA ដែលនឹងផ្តល់ដល់សាធារណជនចូលទស្សនាដោយសេរីជារៀងរាល់រាត្រីពេញមួយខែឧសភា ចាប់ពីម៉ោង ៧:៣០ យប់ពីរៀងរាល់ថ្ងៃពុធដល់រៀងរាល់ថ្ងៃអាទិត្យនៅសាលមហោស្រព NABA នៅណាហ្គាទី ២

Natnael បាននិយាយថា “ពីមុន ខ្ញុំធ្លាប់វិលមុខ (នៅពេលសម្តែងបង្វិលខ្លួន) ប៉ុន្តែឥឡូវ ខ្ញុំមិនសូវវិលមុខខ្លាំងទេ”

Kirubel បាននិយាយថា “ខ្ញុំរីករាយដែលបានមកសម្តែងនៅណាហ្គាវើលដ៍ និងបានឃើញជ្រុងមួយទៀតនៃពិភពលោក” ។

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong@nagaworld.com

កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications
Tel: (+855) 10/12 332 375
Email: thornmala@nagaworld.com

អត្ថបទ៖ ស តារា


ចែករំលែក៖