ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រារព្ធពិធីរាប់បាត្រឧទ្ទិសកុសល ជូនអ្នកស្លាប់ ក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ និងស្ថាបន័ពាក់ព័ន្ធ បានប្រារព្ធពិធីបង្សុ កូល រាប់បាត្រ ព្រះសង្ឃចំនួន២០៧អង្គ នៅ មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដើម្បី ឧទ្ទិសកុសលដល់ប្រជាពលរដ្ឋ ដែលបានស្លាប់ ក្នុងរបបខ្មែរក្រហម ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកម៉ប់ សារិន អ នុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។

យោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។ ទោះយ៉ាងណាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាស ឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងឧទ្ធិសវិញ្ញាណក្ខន្ធជូនជនរងគ្រោះ។

ថ្ងៃ ២០ ឧសភា ជា ទិវា ចង ចាំ មិន អាច បំភ្លេច បាន នូវ សោកនាដកម្ម ខ្លោចផ្សា ក្នុង របប ខ្មែរក្រហម ដែល បាន សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ជិត ៣ លាន នាក់ ក្នុង រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ។ ក្នុង ឱកាស ប្រារព្ធ ពិធី បង្សុកូល រាប់បាត្រ ប្រគេន ព្រះសង្ឃ នៅ មជ្ឈមណ្ឌល ប្រល័យ ពូជសាសន៍ ជើងឯក ថ្ងៃ ២០ ឧសភា ជា ប្រវត្តិសាស្ត្រ ដែល ប្រជាជន កម្ពុជា យើង នៅ តែ ចង ចាំ ទុក មិន អាច បំភ្លេច បាន ឡើយ នូវ សម័យកាល នរកអវិចី ដែល បាន កើតឡើង យ៉ាង ស្រស់ ៗ នៅ លើ ទឹកដី នៃ មាតុភូមិ កម្ពុជា អស់ រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ នោះ គឺ របប កម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ។

ការ ជួបជុំ គ្នា របស់ យើង នៅ ទី នេះ គឺ ដើម្បី រំលឹក នូវ គុណូបការៈ របស់ បញ្ញវ័ន្ត អ្នក ស្នេហា ជាតិ និង ប្រារព្ធ ពិធី បង្សុកូល រាប់បាត្រ ប្រគេន ព្រះសង្ឃ ឧទ្ទិស មហាកុសល ជូន ដល់ ដួងវិញ្ញាណ របស់ លោក អ្នក ទាំងនោះ នៅ ទី នេះ ក៏ ដូច ជា នៅ ទូ ទាំង ប្រទេស ។ សូម ដួងវិញ្ញាណ លោក អ្នក ទាំងនោះ អនុមោទនា ទទួលយក និង សូម បាន ស្ថិត នៅ ក្នុង សុគតិភព ជា រៀង រហូត តទៅ ។

តាម សក្ខីកម្ម ជាក់ស្តែង បាន បញ្ជាក់ ថា ក្រុម ជន ដែល បាន ធ្វើការ ប្រទូស្ត រាយ នឹង ព្រះ ត្រៃសរណគមន៍ ពេល ស្លាប់ វិញ មិន បាន ទទួល កិត្តិយស ទេ មាន ជា អាទិ៍ ខ្មោច ប៉ុ ល ពត សុ ន សេន តា ម៉ុ ក អៀង សារី ជាដើម ។ ចំំ ណែ ក មេដឹកនាំ ជាន់ ខ្ពស់ របស់ ពួក គេ ទោះបី មាន វ័យចាស់ ជរា យ៉ាងណា ក្តី ក៏ ត្រូវ រង នូវ អកុសល ពិបាក កើតជា សត្វ ប្រែ ត សត្វ នរក ក្នុង អបាយភូមិ យ៉ាង លំបាក វេទនា ទាំង ក្នុង ជាតិ នេះ និង បណ្តា ជាតិ ត ៗ ទៅ មុខ ទៀត ។

កន្លង មក តុលាការ ខ្មែរក្រហម បាន បញ្ចប់ សំណុំរឿង លេខ ០០១ ដែល ទណ្ឌិត កាំ ង ហ្គេ ច អ៊ា វ ហៅ ឌុ ច ត្រូវ បាន ផ្តន្ទាទោស ដាក់គុក អស់ មួយ ជីវិត ។ ប ច្ចុ ប្បុ ន្ន សាលាក្តី បាន បញ្ចប់ កិច្ច ដំណើរការ នីតិវិធី លើ សំណុំរឿង លេខ ០០២ -០១ ដែល ចេញ សាលក្រម ដោយ អង្គ ជំនុំជម្រះ សាលាដំបូង ហើយ កំពុង រៀង ចំ ដំណើរការ ដើម្បី ជំនុំជម្រះ ក្នុង សំណុំរឿង ០០២-០២ ប្រឆាំង នឹង ជនជាប់ចោទ ពីរ រូប គឺ នួន ជា និង ខៀវ សំ ផ ន ជា បន្ត ទៀត ។

មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក គឺជា ទិវា ចង ចាំ មិន អាច បំភ្លេច បាន នៃ របប ប៉ុ ល ពត ដែល បាន សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ យ៉ាង សាហាវឃោរឃៅ ។ តាម រយៈ ការ សម្តែង សិល្បៈ បង្ហាញ ពី ទិដ្ឋភាព ខ្លោចផ្សា នៃ ការ កាប់សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ក្នុង របប ខ្មែរក្រហម គឺ ដូច គ្នា ទៅ នឹង អ្វី ដែល កើតឡើង នៅ ក្នុង របប ប៉ុ ល ពត យើង មិន អាច បំភ្លេច បាន ថ្ងៃ ២០ ឧសភា នោះ ទេ យើង ចង់អោយ អ្នក ទាំងអស់ គ្នា ទាំង ប្រជាពលរដ្ឋ កម្ពុជា និង បរទេស បានឃើញ នូវ ទុក្ខ សោក ខ្លោចផ្សា ដែល ប្រជាពលរដ្ឋ បាន ឆ្លងកាត់ កន្លង មក ។

នៅ ក្នុង ឱកាស នេះ ដែរ សារ ជា ច្រើន បាន សម្តែង ចេញពី ទឹកចិត្ត ប្រជាពលរដ្ឋ ដោយ ស្នើ សុំ អោយ អន្តរជាតិ ទាំងអស់ មេត្តា ផ្តល់ យុត្តិធម៌ ដល់ ប្រជាជន កម្ពុជា ទាំងមូល មាន ន័យ ថា សុំ ឲ្យ ព ន្លឿ ន តុលាការអន្តរជាតិ ដែល កំពុង ដំណើរការ បច្ចុប្បន្ន នេះ ក្នុង ប្រទេស កម្ពុជា ដើម្បី កាត់ទោស ពួក អតីត មេដឹកនាំ ខ្មែរក្រហម អោយ បាន ចប់ ឆាប់ ៗ និង ដើម្បី ជា មេរៀន ទុក ឲ្យ មនុស្ស ជំនាន់ ក្រោយ ដោយ មិន ត្រូវ អោយ របប បែប នេះ កើតឡើង សារ ជា ថ្មី ទេ ។

សូម បញ្ជាក់ ថា នៅ ព្រឹក ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ២០១៨ នៅ មជ្ឈមណ្ឌល ប្រល័យ ពូជ សាសន៍ ជើងឯក នោះ មានការ សម្តែង ល្ខោន បង្ហាញ ពី ការ ចូល កាន់កាប់ អំណាច នៃ របប កម្ពុជា ប្រជាធិបតេយ្យ ដែល ពួក កងទ័ព អាវ ខ្មៅ បាន ជម្លៀស ប្រជាពលរដ្ឋ ចេញពី ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ និង បាន កាន់កាប់ របប វាល ពិឃាដ អស់ រយៈ ពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ហើយ បាន កាប់សម្លាប់ ប្រជាពលរដ្ឋ ជិត ២ លាន នាក់ ។ ផ្ទាំងទស្សនីយភាព នោះ បាន បង្ហាញ ពី ការ ដួល រលំ ទៅ វិញ នៃ របប ខ្មែរក្រហម នា ថ្ងៃ ទី ៧ ខែមករា ឆ្នាំ ១៩៧៩ ព្រមទាំង ចាប់ អតីត មេដឹកនាំ ខ្មែរ ក្រហម យក ទៅ កាត់ទោស តាម ច្បាប់ ផង ដែរ ។

លោកយាយ ម្នាក់ ដែល ជា អ្នក ធ្លាប់ រង គ្រោះ ក្នុង របប ខ្មែរក្រហម ដែល បាន មក ចូលរួម ក្នុង ទិវា ចង ចាំ មិន អាច បំភ្លេច បាន ២០ ឧសភា បាន មាន ប្រសាសន៍ សម្តែង នូវ ទុក្ខវេទនា ក្នុង របប ខ្មែរក្រហម ថា និង គាំទ្រ ការ អភិវឌ្ឍ ប្រទេស មាន ការ រីក ចម្រើន ដែល ដឹកនាំ ដោយ សម្តេច អគ្គ មហា ទាំង បី និង គាំទ្រ ការ កាត់ទោស ពួក អតីត មេដឹកនាំ ខ្មែរក្រហម ។

របាយការណ៍ បូក សរុប អំពី ឧក្រិដ្ឋកម្ម នៃ របប ប្រល័យពូជសាសន៍ ប៉ុ ល ពត អៀង សារី ខៀវ សំ ផ ន ក្នុង ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ១៩៩១ បាន សរសេរ ថា សភាជាតិ “ នៃ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ” បាន អនុម័ត ក្នុង សម័យប្រជុំ លើក ទី ៥ នីតិកាល ទី ១ ថ្ងៃ ទី ១៥ ដល់ ១៨ ខែសីហា ឆ្នាំ ១៩៨៣ យក ថ្ងៃ ២០ ឧសភា ជា “ ទិវា ចងកំហឹង ” ចំពោះ បន ប្រល័យ ពូជ សាសន៍ ប៉ុ ល ពត អៀង សារី ខៀវ សំ ផ ន និង ជា ថ្ងៃ ដែល បន ប្រល័យ ពូជ សាសន៍ បាន ចាប់ផ្តើម អនុវត្ត គោលការណ៍ ប្រល័យពូជសាសន៍ យ៉ាង ចំហ និង យ៉ាង ឃោរឃៅ ព្រៃផ្សៃ ចំពោះ ប្រជាជន ទូ ទាំង ប្រទេស ។

ក្នុង នោះ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា បាន ចេញ សេចក្តី ប្រកាស ជា ផ្លូវការ ថា ប្រជាជន ទូ ទាំង ប្រទេស ប្រមាណ ៣.៣១៤.៧៦៨ នាក់ ត្រូវ បាន បាត់បង់ ជីវិត ក្រោម របប ដ៏ សាហាវឃោរឃៅ ជាទី បំផុត ក្នុង ចុង សតវត្សរ៍ ទី ២០ ។ របាយការណ៍ បូក សរុប នោះ ក៏ បាន សរសេរ ថា “ ឧក្រិដ្ឋកម្ម ដ៏ ធ្ងន់ធ្ងរ និង សោកនាដកម្ម ដែល ប្រជាជន កម្ពុជា ទទួល រង គ្រោះ ជាង ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ក្រោម របប ប្រល័យពូជសាសន៍ ជា ទុក្ខ លំបាក របស់ ប្រជាជន កម្ពុជា គ្មាន អ្នកនិពន្ធ ជាតិ និង អន្តរជាតិ ណា អាច សរសេរ រៀបរាប់ បានឱ្យ អស់ ឡើយ ” ។

ការ អនុម័ត ដោយ រដ្ឋសភា ក្នុង ឆ្នាំ ១៩៨៣ បាន កំណត់ យក ថ្ងៃ ២០ ឧសភា ជា “ ទិវា ចងកំហឹង ” ពួក កុ ម្មុ យ និ ស្ត ខ្មែរ ក្រហម បាន កំណត់ យក ថ្ងៃនេះ ជា ថ្ងៃ អបអរ កំណើត សហករណ៍ ដែល មិន ធ្លាប់ មាន ពី មុន មក នៅ ក្នុង សង្គម កម្ពុជា ។ សៀវភៅ ថ្នាក់ ទី ២ បោះពុម្ពផ្សាយ លើក ទី ១ ដោយ របប កម្ពុជា ប្រជាធិបតេយ្យ ដែល បោះពុម្ពផ្សាយ ក្នុង ឆ្នាំ ១៩៧៦ បាន សរសេរ ថា “ សហករណ៍ យើង បាន ចាប់កំណើត នៅ ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ១៩៧៣ ក្នុង ភ្លើងសង្គ្រាម បដិវត្តន៍ ដ៏ សន្ធោរ សន្ធៅ ប្រជាជន យើង បាន វាយ ឈ្នះ ចក្រពត្តិ អា មេ រិ ក និង ពួក អា ក្បត់ជាតិ ហើយ បាន ជីក រំលើង ឫសគល់ វណ្ណៈ សក្តិភូមិ ម្ចាស់ ដី និង នាយទុន រំដោះទឹកដី និង ប្រជាជន ទាំងស្រុង នៅ ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥” ។

ចន្លោះ ខែសីហា ឆ្នាំ ១៩៨៣ ដល់ ខែធ្នូ ឆ្នាំ ១៩៨៥ ប្រជាជន ដែល រួច ពី ស្លាប់ ចំនួន ១.១៦៦.៣០៧ នាក់ ក្នុង ខេត្ត ចំនួន ១៥ បាន ធ្វើ ញត្តិ រួម គ្នា ចំនួន ១.២៥០ ដែល ក្នុង ញត្តិ ទាំងនោះ បាន រ៉ាយរ៉ាប់ ពី ចំនួន សមាជិក ដែល បាន ស្លាប់ ក្រោម របប ខ្មែរក្រហម ។ ថ្វី ដ្បិតតែ ញត្តិ ទាំងនោះ មាន សណ្ឋាន ដូច ៗ គ្នា “ ដែល ស្តែង បញ្ជាក់ ពី ការ រៀបចំ ឡើង ដោយ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ” ដើម្បី គាំទ្រ សេចក្តីសម្រេច របស់ សម័យប្រជុំ សភា លើក ទី ៥ នីតិកាល និង ស្នើ សុំ ឱ្យ អង្គការសហប្រជាជាតិ បណ្តេញ បន ប៉ុ ល ពត អៀង សារី ចេញពី កៅអី អង្គការសហប្រជាជាតិ យ៉ាងណា ក៏ ដោយ ការ ពិតជា សំខាន់ ស្ថិត នៅ ត្រង់ ថា ប្រជាជន ជាង មួយ លាន នាក់ ដែល តំណាង ឱ្យ ជន រង គ្រោះ ទូ ទាំង ប្រទេស ដែល បាន ចាក ផុត ពី សេចក្តីស្លាប់ ក្រោម របប ប្រល័យពូជសាសន៍ បាន អំពាវនាវ ដល់ អន្តរជាតិ ថា របប ខ្មែរក្រហម បាន ប្រព្រឹត្ត អំពើ ឃោរឃៅ ព្រៃផ្សៃ មក លើ ប្រជាជាតិ កម្ពុជា ទាំងមូល ហើយ ទាមទារ ឱ្យ មានការ ស្វែងរក យុត្តិធម៌ ពិត ប្រាកដ មួយ ដល់ កម្ពុជា ។

ជា អកុសល ញត្តិ ទាំង អស់នេះ ពុំ ត្រូវ បាន ផ្ញើ ជូន ទៅ ដល់ អង្គការសហប្រជាជាតិ ទេ ហើយ ការ ទាមទារ រក យុត្តិធម៌ ពុំ ត្រូវ បាន អើពើ សោះឡើយ ។ ផ្ទុយ ទៅ វិញ របប ខ្មែរក្រហម បន្ត ទទួល ជោគជ័យ នៅ ក្នុង យុទ្ធនាការ អំពាវនាវ ឱ្យ បណ្តា ប្រទេស ជា ច្រើន លើ ឆាក អន្តរជាតិ ឱ្យ គាំទ្រ ដល់ រដ្ឋាភិបាល របស់ ខ្លួន ដោយ ឈរ លើ ហេតុផល ថា ប្រទេស កម្ពុជា នា ពេល នោះ ត្រូវ បាន ឈ្លានពាន ដោយ ប្រទេស វៀតណាម ។

ទោះបីជា ទិវា ២០ ឧសភា និង ញត្តិ ទាំងនោះ ត្រូវ បាន អ្នកវិភាគ បស្ចិមប្រទេស យល់ ថា ជា ការ រៀបចំ ឡើង ដោយ របប ថ្មី ( សាធារណរដ្ឋ ប្រជាមានិត កម្ពុជា និង រដ្ឋ កម្ពុជា ) ដើម្បី បម្រើ នយោបាយ របស់ ខ្លួន ក៏ ដោយ ក៏ ការ ពិត មួយ ដ៏ សំខាន់ ដែល ពុំ អាច ប្រកែក បាន មក ទល់ ពេល នេះ គឺថា ប្រជាជន កម្ពុជា បាន បន្ត ការ ពុះពារ ស្រែក ប្រាប់ ពិភពលោក រហូត ដល់ ថ្ងៃ ដែល មាន កិច្ចព្រមព្រៀង ទី ក្រុងប៉ារីស ខែតុលា ឆ្នាំ ១៩៩១ ថា របប ខ្មែរក្រហម បាន ប្រព្រឹត្ត ឧក្រិដ្ឋកម្ម ដ៏ ព្រៃផ្សៃ បំផុត នៅ ក្នុង សតវត្សរ៍ ទី ២០ កន្លង មកនេះ ហើយ ក្រាញននៀល ក្នុង ការ ទាមទារ រក យុត្តិធម៌ ជូន គ្រួសារ និង ញាតិ សន្តាន របស់ ខ្លួន និង ក្រើនរំលឹក ប្រាប់ ប្រជាជន កម្ពុជា ឱ្យ ចង ចាំ អតីតកាល ដ៏ ឈឺចាប់ នេះ និង ទប់ស្កាត់ ឱ្យ បាន កុំឱ្យ របប បែប នេះ កើតឡើង សា ជា ថ្មី តាម រយៈ ទិវា ចងកំហឹង ថ្ងៃ ២០ ឧសភា នេះ ។

ចាប់តាំងពី ឆ្នាំ ១៩៩២ មក មក ទល់ នឹង ពេល នេះ ការ ប្រារឰ ទិវា “ ចងកំហឹង ” នេះ ត្រូវ បាន បាត់ រូបភាព ជា សាធារណៈ ឬ មាន កម្រិត តូច ហើយ ភាគច្រើន ប្រារឰ ឡើង ដោយ ស្ងៀមស្ងាត់ នៅ ក្នុង រង្វង់ គណបក្ស ប្រជាជន តែ ប៉ុណ្ណោះ ។ នេះ ទំនងជា ដោយសារ ការ ផ្លាស់ ប្តូរ នយោបាយ ចំពោះ របប ខ្មែរក្រហម ដែល ពេល នោះ បាន ក្លាយជា ភាគី នយោបាយ ស្របច្បាប់ នៃ កិច្ចព្រមព្រៀង ក្រុងប៉ារីស ហើយ ថ្មី ៗ នេះ ទៀត សក្តានុពល នយោបាយ និង យោធា ខ្មែរក្រហម បាន ចុះ ខ្សោយ ក៏ ប៉ុន្តែ ការ អះអាង ថា ការ ថមថយ ចុះ នៃ ទំហំ នៃ ទិវា នេះ បញ្ជាក់ ថា ប្រជាជន កម្ពុជា បាន បំភ្លេច នូវ ការ ឈឺចាប់ ដោយសារ របប នេះ ពុំ មែន ជា ការ ត្រឹមត្រូវ ឡើយ ។

ថ្វី ដ្បិតតែ ប្រជាជន កម្ពុជា គ្រប់ រូប មមាញឹក នឹង កិច្ចការ ឬ ប្រកប របរ ចិញ្ចឹមជីវិត ជា ធម្មតា ក៏ ប៉ុន្តែ ភាព ព្រៃផ្សៃ របស់ ពួក ខ្មែរក្រហម ដែល បាន ប្រព្រឹត្ត លើ ក្រុម គ្រួសារ ខ្លួន នៅ តែ ដក់ ជាប់ នៅ ក្នុង ជម្រៅ ចិត្តជា និច្ច ។ ភស្តុ តាង ជាក់ស្តែង ដូច ជា គុក មន្ទីរ សន្តិសុខ រណ្តៅ សាកសព ពុំ ទាន់ បាត់ ស្លាកស្នាម ពី ភូមិដ្ឋាន របស់ ជន រង គ្រោះ នៅឡើយ ទេ ។ ប្រជាជន កម្ពុជា នឹង បន្ត រស់នៅ តែ រូប កាយ ក៏ ប៉ុន្តែ វិញ្ញាណ របស់ ខ្លួន នឹង ជាប់ ឃុំឃាំង ក្នុង អតីតកាល ជា រៀង រហូត ប្រសិនបើ ពុំ បាន ផ្តល់ យុត្តិធម៌ ពិតប្រាកដ មួយ ។

បូជនីយដ្ឋាន តម្កល់ អដ្ឋិធាតុ មាននៅ ស្ទើរ គ្រប់ ស្រុក ទាំងអស់ ទូ ទាំង ព្រះរាជាណាចក្រ កម្ពុជា កំពុង បញ្ជាក់ ប្រាប់ ថា ជន រង គ្រោះ នៅ តែ ចង់បាន ” យុត្តិធម៌ ” ។ សំណួរ ភាគច្រើន ដែល មីង មា អ៊ំ ស្រី អ៊ំ ប្រុស លោកតា លោក យាយ ជា ច្រើន ដែល មិន អាច រៀបរាប់ ឈ្មោះ អស់ ដែល បាន ធ្លាប់ ជួប សំណេះសំណាល នៅ តាម បណ្តា ភូមិ ស្រុក តែង សួរ ស្ទើរតែ ដូច ៗ គ្នា ថា “ ខ្ញុំ ចង់ឱ្យ ពួក “ មេដឹកនាំ ” ខ្មែរក្រហម ឆ្លើយ ប្រាប់ ថា ហេតុ អ្វី បាន ជា សម្លាប់ មនុស្ស រាប់ លាន នាក់ ដូច្នេះ ឬ ហេតុ អ្វី បានជា ខ្មែរក្រហមសម្លាប់ប្តី ខ្ញុំឬកូនខ្ញុំ ៕ សំរិត


ចែករំលែក៖