ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាចងសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋធានីប៉េកាំង ដើម្បីអភិវឌ្ឍន៏ទីក្រុងទាំងពីឲ្យមានការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានសំរេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីភាពនៃទីក្រុងទាំង២ ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងបានធ្វើឡើងនៅថ្ងៃចន្ទ ៧កើត ខែជេស្ន ឆ្នាំចសំរិទ្ធិ ស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២១ ឧសភា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ រវាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ឈី ជីង (QI Jing) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។

នេះជាការបោះជំហ៊ានទៅមុខ១ជំហ៊ានទៀតរបស់សាលារាជធានីភ្នំពេញក្នុងការចាប់ដៃចងសម្ពន្ធ៏ភាពលើកិច្ចសហ ប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិនគឺទីក្រុងប៉េកាំងជាទីក្រុងទី៧របស់ចិនដែលរាជធានីភ្នំពេញបានចុះហត្ថលេខាចង សម្ព័ន្ធមេត្រី។ ដើម្បីគោលបំណងពង្រឹង និងពង្រីកចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៏ទីក្រុងអោយកាន់តែវិវឌ្ឍន៏រីកចំរើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងឯ.ឧប្រធានាធិបតីចិន ស៊ី ជិនពីង។

លោក ឃួង ស្រេង បានថ្លែងថា៖ ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូលង់ ខ្ញុំកត់សំគាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង២កាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃពញរះរាជាណាចក្រកម្ពុជា និងឯ.ឧ ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយសារកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទីក្រុងសម្ពន្ធ័មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខូបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា.ចិនដែលនេះគឺជាព្រឹត្តិការដ៏សំខាន់១បង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកំរិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ពន្ធ័មេត្រីទី៧របស់រាជធានីភ្នំពេញក្នុងចំណោមបណ្តាទីក្រុងក្នុងប្រទេសចិនដែលបានចុះហត្ថ លេខាចងសម្ពន្ធ័មេត្រីរួចហើយ។ កិច្ចព្រមព្រៀងដែលបានបោះចេញជា៣ភាសារគឺ៖ខ្មែរ.ចិន.និងអង់គ្លេសបានបញ្ជាក់ថា៖ភាគីទាំង២នឹងអនុវត្តនូវគោលការណ៏នៃភាពស្មើគ្នា និងផលប្រយោជន៏ជាទ្វេភាគីតាមរយះកិច្ចសហប្រតិបត្តិការលើវិស័យ១ចំនួនដូចជា៖ សេដ្ឋកិច្ច,វប្បធម៌,អប់រំ, វិទ្យាសាស្ត្រ, បច្ចេកវិទ្យា បរិស្ថានជាដើម។កិច្ចព្រមព្រៀងនេះមានសុពលភាពរយះពេល៥ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាតទៅ។ លោកស្រី ឈី ជីង បានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយះពេល៦០ឆ្នាំមកហើយ។

លោកស្រីបន្ដថា៖ ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែល ទីក្រុងទាំង២ប៉េកាំង.ភ្នំពេញបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៏ផ្លាស់ប្តូរបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុងទាំងពី ៕ សំរិត


ចែករំលែក៖