ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវជ្រុលទៅបុករថយន្តរួចហៅបក្ខមកវាយថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីនាក់ស្រវឹស្រាជោគជាំជិះម៉ូតូមួយគ្រឿងឌុបគ្នាបញ្ច្រាសផ្លូវចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងបើកដោយបុរសម្នាក់ពេញទំហឹងបណ្តាលដួលបែកក្បាលហូឈាមស្រោចពេញខ្លួនរួចហៅបក្ខពួកមកវាយម្ចារថយន្តថែមទៀត បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩-៣០នាទីយប់ ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ខាងកើតស្ពានអាកាសស្ទឹងមានជ័យប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ2K-7946ធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើក៍មានយុវជនស្រវឹងស្រាធ្លាកភ្នែកពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរិ០១៨ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1O-7083ជិះឌុបគ្នាទិសដៅពីកើតទៅលិចបញ្ច្រាសផ្លូវចរាចរណ៍ក្នុងល្បឿនលឿនដូចហោះបានបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យដួលបែកខ្លួនឯងហូឈាមស្រោចពេញខ្លួនរួចបានហៅបក្ខពួក៥-៦នាក់មកវាយម្ចាស់រថយន្តថែមទៀតតែម្ចាស់ររថយន្តគេចទាន់មិនបង្កឲ្យមានរងបួសនោះទេ។

ក្រោយកើតសមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូទៅក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជឹម ភារ៉ាដង្កោ


ចែករំលែក៖