ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន (នុនបូរី)លួចបង្កប់ឈើប្រណីត

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន (នុនបូរី) ត្រូវបានសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង សហការជាមួយ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ស្ទាក់ចាប់បានខៈណះកំពុងធ្វើចរាចរណ៍ លួចបង្កប់ដឹកឈើធ្នង់អត់ច្បាប់នៅលើកំណាត់ផ្លូវជាតិលេខ០៦ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិ ធុនមោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចជំនាញអះអាងថា រថយន្តក្រុងជាកម្មសិទ្ធិរបស់ក្រុមហ៊ុននុនបូរី ពណ៌ខៀវ លាយស ប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3-4545 បានដឹកអ្នកដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅភ្នំពេញ ដោយបានបើកបរនៅលើកំណាត់ ផ្លូវជាតិលេខ៦ មកដល់ចំណុច ភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ក៏ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់រថយន្តបានតែម្តង ដោយសារលួចដឹកឈើប្រណីតដោយគ្មានច្បាប់អនុញាត ។

បន្ទាប់ពីឃាត់រថយន្ដរួចនាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីវាស់វែងមានឈើធ្នង់ចំនួន២៩ដុំស្មើរ០.៦២០ម៉ែត្រគូប ដើម្បីឲ្យម្ចាស់ចូលខ្លួនផាកពិន័យតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖