ព័ត៌មានទាន់ហេតុការណ៍៖

Rafael Nada lនឹងឡើងមកឈរលេខមួយពិភពលោកវិញក្រោយឈ្នះជើងឯក Italian Open ជាលើកទី៨

ចែករំលែក៖

កីឡាករវាយតឺន្នីស Rafael Nadalបានឈ្នះជើងឯក Italian Openជាលើកទី៨ ដោយបានបំបាក់កីឡាករ Alexander Zverevក្នុងលទ្ធផល 6-1, 1-6 និង 6-3 ។

Rafael Nadal បានយកឈ្នះដោយត្រដាបត្រដួលព្រោះប៉ះជើងខ្លាំងដូចជា Alexander Zverev។ កីឡាករវ័យ២១ឆ្នាំ Alexander Zverev នេះឈ្នះ១៣ប្រកួតជាប់គ្នាថែមទាំង ឈ្នះជើងឯកនៅអេស្ប៉ាញមុនមកប៉ះRafael Nadalនៅក្នុងប្រទេសអ៊ីតាលី។

មិនត្រឹមតែប៉ុណ្ណោះ Zverevបាននាំមុខលើ Nadal 3-1 មុនទៀតផង មុនពេលផ្អាកការ ប្រកួតដោយសារភ្លៀងខ្លាំង។ ប៉ុន្តែកីឡាករNadal បានខិតខំវាយបករហូត ដល់ទទួលជ័យជម្នះវិញ។

កីឡាករNadalបាននិយាយក្រោយការប្រកួតចប់ថា “វាពិតជាអស្ចារ្យណាស់សម្រាប់រូប ខ្ញុំដែលអាចឈ្នះពាននៅក្នុងប្រទេសអ៊ីតាលីរហូតដល់ទៅ៨ដង។ ខ្ញុំសប្បាយចិត្តរកអ្វី ថ្លែងមិនបានទេ” ។

ជ័យជម្នះនេះក៏នឹងធ្វើឲ្យកីឡាករសញ្ជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ Rafael Nadalនឹងមក ឈរលេខរៀងទី១ពិភពលោកវិញ មុនពេលការប្រកួត French Open មកដល់នៅថ្ងៃ អាទិត្យសប្តាហ៍នេះ។

គួរបញ្ជាក់ថា Roger Federer បានឆក់យកតំណែងលេខ១ពិភពលោក នៅពេលដែល Nadal ប្រកួតចាញ់Dominic Thiemនៅក្នុងកម្មវិធីMadrid Mastersកាលពីសប្តាហ៍មុន ៕ ដេវីត

 


ចែករំលែក៖