ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរHeineken®ប្រចាំកម្ពុជាបញ្ជូនអ្នកគាំទ្រតាមជើងហោះហើរទៅកាន់ប្រទេសក្រិចដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រUEFA CHAMPIONS LEAGUE

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៣ខែឧសភា ស្រាបៀរ Heineken®នឹងបញ្ជូនអ្នកគាំទ្រកម្ពុជាចំនួនបួននាក់តាមជើងហោះហើរទៅកាន់ទីក្រុងអាថែន ប្រទេសក្រិច ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនានូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions Leagueរវាងក្រុម Real Madrid FC និង Liverpool FC នៅថ្ងៃទី ២៧ខែឧសភាខាងមុខនេះ។

អ្នកគាំទ្រមានលាភសំណាងដែលបានឈ្នះសំបុត្រយន្តហោះសម្រាប់ដំណើរកម្សាន្តមានម្តងក្នុងមួយជីវិតនៅក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅប្រទេសកម្ពុជាកាលពីខែមុនគឺលោក គៀបូនី និងលោក ស៊ិប សុវណ្ណរិទ្ធិរួមជាមួយដៃគូរបស់ពួកគាត់។

ជាផ្នែកមួយនៃសកម្មភាពដង្ហែរពានជាមួយនឹងខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុម Manchester Unitedលោក Ruud van Nistelrooy នៅកោះពេជ្រ អ្នកគាំទ្រស្រាបៀរ Heineken®ត្រូវបានស្នើសុំឱ្យជ្រើសរើសយកកៅអីមួយ រួចហើយមើលក្រោមកៅអីដើម្បីស្វែងរកសំបុត្រត្រូវរង្វាន់។

ឥឡូវនេះជាលើកដំបូងហើយដែលស្រាបៀរ Heineken®នឹងបញ្ជូនក្រុមអ្នកឈ្នះរង្វាន់ពីប្រទេសកម្ពុជាតាមជើងហោះហើរដើម្បីចូលរួមជាមួយទស្សនិកជនរាប់សែននាក់ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបំផុតក្នុងការទស្សនាបាល់ទាត់អន្តរជាតិនៅទីក្រុងអាថែន ដែលគេស្គាល់ថាជាទីក្រុងនៃក្រុមជើងឯក។

អ្នកឈ្នះរង្វាន់សញ្ជាតិកម្ពុជាក៏ត្រូវបានទទួលស្វាមគមន៍ចូលរួមក្នុងកម្មវិធីដ៏ធំមួយដែលរួមមានកម្មវិធីជប់លៀងពិសេសលើដំបូល កម្មវិធី BBQលើឆ្នេរសមុទ្រកម្មវិធីផ្សាយផ្ទាល់នូវការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League កម្មវិធីអបអរសាទរក្រោយបញ្ចប់ការប្រកួត ការផ្តល់កន្លែងស្នាក់នៅសណ្ឋាគារដ៏ប្រណីត និងជួបផ្ទាល់ជាមួយក្រុមឈ្នះពានជើងឯក UEFA Champions League ។

នេះគឺជាបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកមួយទៀតដែលមិនអាចកាត់ថ្លៃបាន ដោយស្រាបៀរ Heineken®ជាស្រាបៀរគុណភាពលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកបានត្រួសត្រាយទូទាំងពិភពលោក ហើយនៅតែបន្តផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។

ចំពោះព័ត៌មានបន្ថែមអំពីទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖www.facebook.com/Heineken

សួមទទួលទានស្រាបៀរ Heineken®ដោយការទទួលខុសត្រូវ

អត្ថបទ៖ ថម សន

 


ចែករំលែក៖