ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូហុងដា ស៊េរី ឆ្នាំ២០០១ ពណ៌ ខៀវខ្ចី ពាក់ស្លាកលេខ រ០៣០៨ ពភ១ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវខ្វែងក៏បើកភ្លើងស៊ីញ៉ូឆ្លងទៅខាងឆ្វេង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាសង់ស៊េរី ឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO 0534 បើកបរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកអធិការដ្ឋានគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេល ក្រោយ ៕ សុខាសែនជ័យ

 


ចែករំលែក៖