ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តរនគិរី៖ រថយន្តកែច្នៃមួយគ្រឿង បើកបរលើផ្លូវចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១៧នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចុះចំណោតស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយាដាវ ខេត្តរតនគិរី ។

ប្រភពពីនគរបាលចរាចរណ៍ផ្លូវគោកអធិការ ស្រុកអូរយាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រម៉ាស់ ហៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិតេនង៉ុល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ​

ប្រភពបន្តថា រថយន្តកែច្នៃបើកបរទឹសដៅពីកើតទៅលិចមានអ្នករួមដំណើម្នាក់ មិនបានស្គាល់ឈ្មោះទេ ហើយមុនកើតហេតុគេបានចុះដើរមើលផ្លូវឲ្យសញ្ញាដល់អ្នកបើកបរទើបមិនមានគ្រោះថ្នាក់អ្វី ។

ឯជនរងគ្រោះស្លាប់នោះជាអ្នកបើកបរតែម្តង ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត

 


ចែករំលែក៖