ព័ត៌មានទាន់ហេតុការណ៍៖

Wayne Rooney បានទៅដល់សហរដ្ឋអាមេរិកដើម្បីពិនិត្យសុខភាពនិងចរចាលើកិច្ចសន្យា

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney បានធ្វើដំណើរទៅដល់ទឹកដី សហរដ្ឋអាមេរិកទីក្រុងវ៉ាស៊ីនតោន ដែលជាទីតាំងរបស់ក្លិបបាល់ទាត់ DC United ដើម្បីពិនិត្យសុខភាព និងចរចាបន្ថែមលើកិច្ចសន្យា។

អតីតខ្សែប្រយុទ្ធក្លិប Everton និង Manchester United រូបនេះបានយល់ព្រមលើកិច្ច សន្យា ផ្ទាល់ខ្លួនហើយដោយទទួលបានថ្លៃឈ្នួល៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍សម្រាប់កិច្ចសន្យារយៈពេល១ឆ្នាំ។

បើយោងតាមសារព័ត៌មាន Washington Post កីឡាករវ័យ៣២ឆ្នាំ Wayne Rooney នឹងត្រូវពិនិត្យសុខភាពមុនពេលធ្វើដំណើរកម្សាន្តនៅក្នុងក្លិបក៏ដូចជាជួបចរចាជាមួយនឹងថ្នាក់ដឹកនាំក្លិប ។

Rooney នឹងមិនអាចលេងឲ្យក្រុម DC United ភ្លាមៗនោះទេដោយត្រូវរង់ចាំរហូត ដល់ទីផ្សារដោះដូរកីឡាករបើកនៅក្នុងថ្ងៃទី១០ ខែកក្កដាខាងមុខ ៕ ដេវីត

 


ចែករំលែក៖