ប៉ោយប៉ែត៖ គោចំនួនពីរក្បាល ដែលដើរតាមផ្លូវជាតិលេខ៥ ត្រូវកម្លាំងនគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតចាប់ទុករកមុខម្ចាស់កាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ។
អ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែតមានក្ដីរីករាយ ដោយឃើញកម្លាំងនគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានចាប់គោរចំនួនពីរក្បាលក្នុងចំណោម៣ក្បាល ដែលតែងតែដើរតាមបណ្ដោយផ្លូវជាតិលេខ៥ ដែល និងអាចបង្ករគ្រោះថ្នាក់ចរចរណ៍ជាយថាហេតុ ខណៈគោទាំងនោះមានភាពផ្អើលទៅ និងស្នូរសំឡេងរំពងលាន់លឺខ្លាំងៗ ម្យ៉ាងទៀតពួកគាត់លើកឡើងថា គឺវាធ្វើឲ្យបាត់បង់សោភណ័ភាពក្រុង ព្រោះក្រុងប៉ោយប៉ែតគឺក្រុងមួយមានសារៈសំខាន់ចំពោះភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅកាន់ទីប្រជុំជនផ្សេងៗក្នុងរាជធានីភ្នំពេញ ។
ពួកគាត់បញ្ជាក់ថាសត្វពាហនៈគឺជាសត្វចិញ្ចឹមមានទ្រុង និងមានម្ចាស់មិនគួរបណ្ដោយឲ្យដើរតាមទីសារធារណៈ ជាន់ដំណាំ និងស៊ីដំណាំប្រជាពលរដ្ឋ ដែលពួកគាត់ដាំនៅតាមលំនៅដ្ឋាន និងចំការ គួតែរសមត្ថកិច្ចឬអាជ្ងាធរចាត់វិធានការណាមួយឲ្យសមស្របទៅតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលបានចែង ។ ម្យ៉ាងទៀតគេសង្កេតឃើញសត្វពាហនៈជាច្រើនកំពុងតែដើរលុកលុយ នៅតាមបណ្ដាភូមិមួយចំនួនទៀតពេញទីក្រុងប៉ោយប៉ែតបើទោះកន្លងមករដ្ឋបាលក្រុងបានធ្វើសេចក្ដីប្រកាសឬក៏ហៅម្ចាស់សត្វទាំងនោះមកអប់រំក៏ដោយ តែម្ចាស់សត្វពាហនៈទាំងអស់នោះ ដូចជាមានចេតនាធ្វើឲ្យបាត់បង់សោភណ័ភាពទីក្រុងរួមទាំងទ្រព្យសម្បត្តិអ្នកដទៃទៀតផង ។
លោកឈឿន ប៊ុនថានាយផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថាគោ ដែលកម្លាំងលោកចាប់នោះចមនួនពីរក្បាលមេ១ និងកូន១ ហើយការចាប់នោះយកសត្វគោមករក្សារទុកនៅកន្លែងអធិការក្រុងប៉ោយប៉ែតដើម្បីឲ្យម្ចាស់ចេញមុខ និងធ្វើកិច្ចសន្យាជាលើកទីមួយ បើមិនព្រមអនុវត្តន៍តាមមន្ត្រីជំនាញលោក និងសុំគោលការណ៍ពីថ្នាក់លើប្រមាន និងផាកពិន័យម្ចាស់គោទៅតាមផ្លូវច្បាប់ ។ លោកបន្តថាៈចំពោះសត្វពាហនៈ ដែលតែងតែដើរនៅតាមភូមិ និងបង្ករផលប៉ះពាល់ដំណាំអ្នកស្រុកនោះលោក និងធ្វើបន្តបន្ទាប់នៅថ្ងៃខាងមុខ ៕ វណ្ណា