ព័ត៌មានទាន់ហេតុការណ៍៖

កើតជំងឺមើលមិនជា ស្ត្រីម្នាក់កាប់សម្លាប់ប្តី ហើយទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រ្តីម្នាក់បានយកកាំបិតផ្គាក់ទៅកាប់សម្លាប់ប្តីរួចប៉ងធ្វើអត្តឃាតចង.កតាមក្រោយ ដោយសារតែខឹងនឹងមានជំងឺរ៉ាំរ៉ៃមើលមិនជាទាំងពីរនាក់ប្តីប្រពន្ធ ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​ចម្ការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​ផាក​ណា​ម ឃុំ​កោះ​ពាក្យស្រុកវើនសៃខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្ដី​ជា​ជនរងគ្រោះ​មានឈ្មោះ ក្លើ​ស កា​ទឹម អាយុ៥៣ឆ្នាំ ត្រូវប្រពន្ធកាប់នឹងកាំបិតផ្គាក់ចំ.កបណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែក​ប្រពន្ធ​ដែល​កាប់​ប្ដី​នោះ​មានឈ្មោះ គឹ​ត ស៊ុន អាយុ៤៤ឆ្នាំ អ្នក​ទាំងពីរ ជនជាតិ​គ្រឹ​ង​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ ។

សាច់ញាតិ​របស់​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ បាន​ឲ្យ​ដឹងថា ប្ដី​ប្រពន្ធ​នេះ​មាន​ជំងឺរ៉ាំរ៉ៃជាច្រើនខែមកហើយ បើទោះជា​ទៅ​ឲ្យ​គ្រូ​បុរាណ និងទៅពេទ្យព្យាបាល ជាច្រើន​កន្លែង ក៏​នៅតែ​មិនជា ហើយ​ប្រពន្ធ​ក៏​ព្យាយាម​លួច​ទៅ​ចង.ក​សម្លាប់ខ្លួន​ជាច្រើនលើក​មកហើយ តែ​ត្រូវ​ប្ដី​តាម​ទាន់​បាន​រារាំង លួងលោម​ប្រពន្ធ​កុំ​ឲ្យ​ទៅ​ចង.ក ។ ពីរ​នាក់​ប្ដី​ប្រពន្ធ​តែងតែ​គួ​កច្របាច់ឲ្យគ្នាទៅវិញទៅមកជារៀងរាល់ព្រឹកចេះតែមាន​អាកា​រៈ រមូល​ក្នុង​ពោះវៀន និង​ក្អួតចង្អោរ ។

នៅ​ថ្ងៃកើតហេតុ ប្ដី​ក៏មាន​អាកា​រៈ​ដូច​សព្វដង ក៏ហៅ​ប្រពន្ធ​ឲ្យ​គួ​ក​ខ្នង​ឲ្យ​ដូច​ធម្មតា ប្រពន្ធ​អង្គុយគួ​កខ្នង ស្រាប់តែ​លួចទាញ​យក​កាំបិតផ្គាក់​មក​កាប់​ពីក្រោយ​ចំក​ញ្ជឹ​ងកតែម្តង​បណ្តាល​ឲ្យ​រងរបួសធ្ងន់ ។ ចម្លើយ​ពី​ខាងប្រពន្ធ​​ថា គាត់​មានបំណង​សម្លាប់​ប្ដី​ហើយ ទើបទៅចង.កសម្លាប់​ខ្លួនឯង​តាម​ក្រោយ។

លោក​អធិការ​បន្តទៀតថា ករណីនេះ​លោក​មិនបាន​ចាត់វិធានការ​តាមច្បាប់​ទេ ដោយមានការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត ។

យោងតាម​អ្នក​ទាំងពីរ​មានអាការៈធ្ងន់ធ្ងរគឺលោកបានយកទៅង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖