ព័ត៌មានទាន់ហេតុការណ៍៖

សាក្សី​៨នាក់​ ត្រូវ​ចៅក្រម​ស៊ើបសួរ​អញ្ជើញ​ចូល​បំភ្លឺ​ ករណី​ក្បត់​ជាតិ​ កឹម​ សុខា​

ចែករំលែក៖

 

ភ្នំពេញ​៖ សាក្សី​៨នាក់​ទៀត​ ត្រូវ​បាន​លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អញ្ជើញ​ចូល​បំភ្លឺ​ ពី​ដំណើរ​រឿង​ក្បត់​ជាតិ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។

សាក្សី៨នាក់រួមមាន​ លោក សៀ ភារម្យ ចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា ។

លោក កែវ រតនា ចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ។

លោក ខឿន វីរ៉ាត់ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ។

លោក មាស គឹមសេង ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ។

លោក ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ។

អ្នកស្រី ចក់ សុភាព ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា​ ។

លោក ប៉ា ងួនទៀង ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា ។

លោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​៕ ចេស្តា

 

 


ចែករំលែក៖