ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexisRX300 កំពុងបើកបរឆេះមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រថយន្ត Lexls RX300 មួយគ្រឿង បានរងការឆាបឆេះ មិនដឹងមូលហេតុខណៈរថយន្តកំពុងធ្វើដំណើរលើផ្លូវសារធារណៈ ។ ការឆេះរថយន្តនោះត្រូវបានសមត្ថកិច្ចសង្ស័យ ឆ្លង ចរន្ត ពេល ម្ចាស់ កំពុង បើក បរបែក ផ្កាភ្លើង ឆាបឆេះ ចេញ ឡើង យ៉ាង សន្ធោសន្ធៅ។ ក្នុងហេតុការណ៍នោះ អ្នកបើកបររួមនឹងអ្នកដំណើរបានរត់ចេញពីរថយន្តមិនបង្កការគ្រោះថ្នាក់នោះឡើយ។

លោក វរសេនីយ៍ទោ ប៉ាន់ វណ្ណ នី អធិការនគរបាល ស្រុក បាណន់ បាន ប្រាប់ ឲ្យដឹងថា ៖ ហេតុការណ៍ បាន កើតឡើង នៅ វេលា ម៉ោង ៥ល្ងាច ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅលើ កំណាត់ ផ្លូវជាតិ លេខ ៥៧B ចំណុច ខាង មុខ សាលាបឋមសិក្សា ភ្នំ សំពៅ ស្ថិតក្នុង ភូមិ ភ្នំ សំពៅ កើត ឃុំ ភ្នំ សំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង។

រថយន្ត ខាងលើ ម៉ាក Lexls RX300 ពណ៌ ស ពាក់ ស្លាកលេខ បាត់ដំបង 2B 3968 ស៊េរី ឆ្នាំ 2002 បើកបរ ដោយ ម្ចាស់ ឈ្មោះ ឌី ន សៅ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់ ភូមិ អូរ តា ទា ក ឃុំ អូរ តា តោក ស្រុក សំឡូត ខេត្ត បាត់ដំបង ។

បើតាមការអះអាង ពី ជនរងគ្រោះ ជា ម្ចាស់ រថយន្ត បាន ប្រាប់ថា នៅ មុនពេល កើតហេតុ ខ្លួន បាន បើករថយន្ត ចេញ ពី ទី រួម ក្រុង បាត់ដំបង គោលបំណង ដើម្បី វិល ត្រលប់ ទៅផ្ទះ វិញ លុះ មកដល់ ចំណុចកើតហេតុ ខាងលើ ក៏ ស្រាប់តែ មាន សំលេង ផ្ទុះ ចេញពី ម៉ាស៊ីន ខាងមុខ រថយន្ត បែក ផ្កាភ្លើង ចេញ ឡើងមក ឆេះ ភ្លាមៗ បង្ករ ការភ្ញាក់ផ្អើល ដល់ អ្នកស្រុក និង អាជ្ញាធរ នៅ មូលដ្ឋាន ចេញ ជួយ អន្តរាគមន៍ បានទប់ស្កាត់មិនបណ្តាលឲ្យរថយន្តឆាបឆេះអស់នោះឡើយ។

រថយន្ត ខាងលើ ឆេះ ខូចខាត ត្រឹមតែ ម៉ាស៊ីន ផ្នែក ខាង មុខ តែប៉ុណ្ណោះ ៕ សំ វិច្ឆិកា


ចែករំលែក៖