ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់មានជំងឺដេកមិនលក់ គិតខ្លីចង.កសម្លាប់ខ្លួនស្លាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្ត្រីវ័យចំណាស់ម្នាក់មានជំងឺដេកមិនលក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១:៣០នាទី នៅចំណុចដើមស្វាយខាងក្រោយផ្ទះរបស់ខ្លួន ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

មន្ត្រីនគរបាលស្រុកពួកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្រ ឈន ភេទស្រី អាយុ ៤៨ ឆ្នាំ រស់នៅ ភូមិប្រយុទ្ធ ឃំុពួក ស្រុកពួក ខេត្តសៀមរាប បានយកក្រម៉ាពណ៌ក្រឡាការូល្អិតមានប្រវែង១៦០ស.ម ចងក.ខ្លួនឯងទៅនិងដើមស្វាយខាងក្រោយផ្ទះមានកំពស់ពីដី២ម៉ែត្រ។ ប្តីស្ត្រីរងគ្រោះមានឈ្មោះ សួន ជៀន អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានកើតហេតុជនរងគ្រោះបានទូរស័ព្ទទៅប្ដីដែលនៅផ្សារឲ្យមកផ្ទះនៅម៉ោង១០និង២០នាទី រហូតដល់ម៉ោង១០និង៣០ នាទី ទើបប្តីបានមកដល់ផ្ទះហើយរវល់ធ្វើម្ហូប បន្ទាប់មកប្តីនិងកូនដើររកប្រពន្ធក៏បានឃើញប្រពន្ធចងក.នៅនិងដើមស្វាយខាងក្រោយផ្ទះចងនិងក្រមា ប្តីបានស្រាយយកសពប្រពន្ធមកទុកក្នុងផ្ទះនិងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

មូលហេតុ:ជនរងគ្រោះមានជំងឺដេកមិនលក់អស់រយៈពេល១០ថ្ងៃមកហើយ ។

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍នេះភ្លាមកម្លាំងជំនាញស្រុក កម្លាំងប៉ុស្ដិ៍ និង អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យលើសាកសព ឆ្លងតាមការឃើញថាមានស្នាមជាំដោយសាចងក.និងក្រម៉ាពិតមែនក្រៅពីនេះពំុមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។

ផ្អែកតាមការបំភ្លឺរបស់ប្តីជនរងគ្រោះ និងតាមការស្រាវជ្រាវជុំវិញកន្លែងហេតុករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងប្រាកដមែន។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនប្ដីដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖