ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាប់ទីតាំងច្រៀកឈើ៤កន្លែងរឹបអូបម៉ាស៊ីន៤គ្រឿងនិងឈើអាររួចមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្រ្ដីជំនាញខ័ណ្ឌរដ្នបាលព្រៃឈើកំពង់ធំ សហការជាមួយផ្នែកកំពង់ថ្ម និងសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ រួមជាមួយកម្លាំងសមត្ថកិច្ច ចុះបង្រ្កាប់ទីតាំង ច្រៀក អារឈើ យ៉ាងអនាធិបតេយ្យ ចំនួន៤ ទីតាំងនៅក្នុងភូមិកំពង់ស្តេច ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ។

ក្រោយពីចុះបង្រ្កាបកម្លាំងសមត្ថកិច្ចចុះរុះរើម៉ាស៊ីនអារច្រៀកឈើអត់ច្បាប់បានចំនួន៤គ្រឿង ឈើប្រភេទលេខ៣ឈើធ្លក ចំបក់ កូនផ្តៀក ឈើទាល អារួច ជាក្តានិងគ្រឿងផ្ទះចំនួន៥ម៉ែត្រគូប កម្លាំងសមត្ថកិច្ចដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងឈើមូលនៅសល់មួយចំនួនទៀតត្រូវបានមេព្រៃធ្វើលិខិតផ្ញើទុកមេភូមិបណ្តោះអាសន្នរង់ចាំទៅប្រមូលដឹកថ្ងៃក្រោយ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖