កន្លងមករដ្ឋាភិបាលម៉ាឡេសីប្រកាសឈប់រុករកយន្តហោះ MH370 ក្រោយ រយៈពេលជាង៤ឆ្នាំ ស្វែងរកគ្មានលទ្ធ ផល។ នៅពេលនេះដែរ រដ្ឋាភិបាលនឹង បញ្ចេញរបាយការណ៍ទាំងអស់ជាសា ធារណៈ ពាក់ព័ន្ធយន្តហោះខាងលើ ប្រកបដោយតម្លាភាពជុំវិញប្រតិបត្តិការ តាមស្វែង រកជើងហោះហើរ MH370។
លោក អាន់ថូនី លូក ស៊ូ ហ្វូក (Anthony Loke Siew Fook) រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីថ្មី និងក្រុមហ៊ុនអាមេរិក Ocean Infinity ដែលជំនាញខាង រុករកត្រូវបាន គេរំពឹងថា នឹងដាក់របាយការណ៍ទាំងស្រុង ទៅកាន់រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ នៅ ពេលដ៏ខ្លីខាងមុខនេះ ខណៈប្រតិបត្តិការ រុករកតាមផ្លូវអាកាសនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ។ «ប៉ុន្តែខ្ញុំអាចធានាបានថា របាយការណ៍ទាំងស្រុងអាចនឹងត្រូវបានចេញ ផ្សាយជាសាធារណៈ និងប្រកបដោយ តម្លាភាព ដោយគ្មានការបិទបាំងអ្វីនោះទេ ក្នុងនោះរួមមានទាំងបញ្ហាចម្រូងចម្រាស ផងដែរ»។ នេះជាការលើកឡើងរបស់ លោក Anthony ប្រាប់ក្រុមអ្នកសារព័ត៌ មាន។
គួររំលឹកថា កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Anthony ធ្លាប់បានប្រកាសថា ការ រុករកយន្តហោះ MH370 ជាលក្ខណៈឯក ជនដែល ប្រទេសម៉ាឡេស៊ីបានជួលក្រុមហ៊ុនអាមេរិក Ocean Infinity ឲ្យធ្វើការងារនោះនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា។ រដ្ឋាភិបាល ម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុននាវាចរណ៍ និងរុក រកដែនសមុទ្ររបស់អាមេរិក ដែលមាន មូលដ្ឋាននៅរដ្ឋតិចសាស់ កាលពីខែមករា ឆ្នាំ២០១៨ តាមរយៈពាក្យស្លោកមួយថា «រកមិនឃើញមិនទទួលកម្រៃ» ហើយវា មានរយៈពេលមួយឆ្នាំ បន្ទាប់ពីការរុករកដោយក្រុមជំនាញអូស្ត្រាលី និងចិននៅក្នុង មហាសមុទ្រឥណ្ឌា ត្រូវបានបញ្ចប់ជាផ្លូវ ការ ដោយមានតម្រុយតិចតួចបំផុតស្ទើរយកជាការមិនបាន។
ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែល មានជើងហោះហើរពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងបានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់ ជាសមាជិកអាកាស យានិក។ យន្ដហោះនេះ មិនទាន់ត្រូវបាន គេរកឃើញនៅឡើយទេ រីឯមូលហេតុក៏ មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជាក្រុមអ្នកស្វែងរកធ្លាប់បានរកឃើញបំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕ ម៉ែវ សាធី