ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ អរគុណបងប្អូនកូនក្មួយយុវជន និងក្មួយៗកម្មករកម្មការនីទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី ២០

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨​ អរគុណបងប្អូនកូនក្មួយយុវជន និងក្មួយៗកម្មករកម្មការនីទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី ២០។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ពូសប្បាយរីករាយខ្លាំងណាស់ដែលបានមកជួបបងប្អូនកូនក្មួយកម្មករជាង១ម៉ឺននាក់នៅលើទឹកដីស្អាង ខេត្តកណ្តាល។ ការស្រឡាញ់រាប់អានរបស់ក្មួយៗ ដែលមានចំពោះពូ គឺបានផ្តល់នូវកម្លាំងចិត្តដល់ពូអោយកាន់តែខិតខំប្រឹងប្រែង ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីកូនក្មួយមានការងារធ្វើបានជាប់លាប់ល្អ និងទទួលបាននូវប្រាក់ខែល្អសមរម្យជាមួយនឹងផលប្រយោជន៍ការងារល្អៗជាច្រើនទៀតទាំងនៅក្នុងពេលដែលកូនក្មួយកំពុងធ្វើការ និងនៅពេលដែលរោងចក្របិទ ឬនៅពេលដែលកូនក្មួយចូលរឺត្រែតឈប់សម្រាកពីការងារ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ គឺនឹងមកដល់នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ អរគុណបងប្អូនកូនក្មួយយុវជន និងក្មួយៗកម្មករកម្មការនីទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត។

ការបោះឆ្នោតលើកនេះ គឺ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី ២០!» ៕

 


ចែករំលែក៖