ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីដំណឹងរសើបចុងក្រោយដែលទើបនឹងផ្ទុះឡើងពីក្នុងចង្កោមអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលអាចឈានដល់រឿងស្នេហារវាងតារាសម្តែងស្រស់សោភា នៅ សូនីតា និងអតីតអគ្គនាយករងវិទ្យុ និងទូរទស្សន៍បាយ័ន លោក ទិត្យ ថាវរិទ្ធ។ ដំណឹងនេះទើបនឹងលេចឡើងក្រោយពីគេតែងប្រទះឃើញអ្នកទាំងពីររួមដំណើរទៅណាមកណាជាមួយគ្នា។
ប្រភពពីអ្នកសិល្បៈដែលស្គាល់ នៅ សូនីតា បានលើកឡើងថា នៅ សូនីតា កាន់តែកៀកកិតជិតលោក ទិត្យ ថាវរិទ្ធ ក្រោយពីលោកទិត្យ ថាវរិទ្ធបានចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយ ស៊ឹម សូលីកាពិសេសក្រោយពេលដែលស៊ឹម សូលីកាបានបង្ហាញស្នេហ៍ដោយបើកចំហរជាមួយលោក អេង រិទ្ធីនោះ។ អ្វីដែលធ្វើឲ្យគេកាន់តែសង្ស័យថាទំនាក់ទំនងពួកគេអាចនឹងឈានដល់រឿងស្នេហាព្រោះតែជាញឹកញាប់គេសង្កេតឃើញអ្នកទាំងពីរចេញដំណើរក្នុងរថយន្តតែមួយទៅទទួលទានអាហារ ហើយគេក៏ឧស្សាហ៍ឃើញលោក ទិត្យ ថាវរិទ្ធ ចេញចូលផ្ទះវីឡាប្រណីតរបស់នៅ សូនីតានាបុរីប៉េង ហួតបឹងស្នោផងដែរ។
ទោះជាយ៉ាងណានៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង នៅសូនីតា បាននៅឡើយទេ។
គួរបញ្ជាក់ដែរថាតារាសម្តែង នៅ សូនីតា ធ្លាប់រងដំណឹងស្នេហ៍ជាមួយបុរសមានទ្រព្យស្តុកស្តម្ភម្នាក់ដែលស្ទើតែឲ្យនាងចាកចេញពីការងារសិល្បៈ។ ខណៈដែលលោកទិត្យ ថាវរិទ្ធធ្លាប់បែកបាក់ស្នេហ៍ជាមួយតារាស្រីមួយចំនួនក្នុងផងដែរបូករួមទាំងអតីតភរិយា អ្នកនាង លី ម៉ារីណា ៕ វឌ្ឍនា